Post News Media ព័ត៌មានជាតិ លាន់សូរដូចរន្...

លាន់សូរដូចរន្ទះ ក្រឡេកទៅដេកស្កូក!

កំពង់ឆ្នាំង: ​លោកអធិការក្រុងកំពង់ឆ្នាំង បានប្រាប់Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើង រវាងរថយន្តនិងម៉ូតូ បានប៉ះគ្នាពេញទំហឹង បណ្តាលឲ្យយុវជនម្នាក់របួស។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទី ថ្ងៃត្រង់ទី១៨ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវបែកជា៤ ខាងត្បូងរបង សាលាបណ្ដុះបណ្ដាលវិជ្ជាជីវ: លើផ្លូវក្រាលកៅស៊ូខេត្ត ក្នុងភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង ខណ:ដែលម៉ូតូបើកបរពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុ ក៏បានបុកជាមួយរថយន្ត ដែលកំពុងបើកបរពីលិចទៅកើតពេញទំហឹង បណ្តាលឲ្យរបួសតែម្តង៕

Loading...