Post News Media ព័ត៌មានជាតិ ចិនម្នាក់ ឈ្ល...

ចិនម្នាក់ ឈ្លោះជាមួយគេមិនឈ្នះ ទាញកាំបិតចាក់កង់ឡានបំបែក

ភ្នំពេញ: កាលពីវេលាម៉ោង៩និង៣៥នាទីយប់ ថ្ងៃ​ទី​១៧​ ខែធ្នូ​ ឆ្នាំ​២០១៧​ កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​អូរ​បែក​ក្អម​ បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់ពន្ធ័ករណី​ធ្វើ​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អ្នក​ដទៃ​ដោយ​ចេតនា​ (​យក​កាំបិត​ចាក់​កង់​ឡាន​)​ នៅ​ចំណុច​តាម​ផ្លូវ​បេតុង​ ភូមិ​អ័ក​គី​ដេរ​ សង្កាត់​អូរ​បែក​ក្អម​ ខណ្ឌ​សែន​សុខ​ រាជធានីភ្នំពេញ។

ជនសង្ស័យ​មានឈ្មោះ​ Ching​ Hai​ gang​ ភេទ​ប្រុស​ អាយុ​៣៩​ឆ្នាំ​ មុខរបរ​មេការ​សំណង់​ជនជាតិ​ចិន​ ស្នាក់​នៅ​ទី​រួម​ខេត្តស្ទឹងត្រែង​ ។​ ​ជន​រង​គ្រោះ​ឈ្មោះ​ លី​ ស៊ី​ហ្វា​ ភេទ​ប្រុស​ អាយុ​៤៩​ឆ្នាំ​ មុខរបរ​មេការ​សំណង់​ ស្នាក់​នៅ​ភូមិ​អ័ក​គី​ដេរ​ សង្កាត់​អូរ​បែក​ក្អម​ ខណ្ឌ​សែន​សុខ​ ។​

សម្ភារ:​ដែលរងការខូចខាត​ រួមមានកង់​ឡាន​ម៉ាក​រ៉​ង​រ៉ូ​វ​ ចំនួន​២​គ្រាប់​ ត្រូវ​ខូច​ ហើយវត្ថុតាងដែលដកហូតបានមានកាំបិត​ចុង​ស្រួច​ចំនួន​១​ផងដែរ។

បច្ចុប្បន្ន​ ជនសង្ស័យ​ខាងលើកំពុង​ឃាត់ខ្លួន​បណ្តោះអាសន្ននៅអធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ ដើម្បី​អនុវត្ត​តាម​នីតិវិធី​ច្បាប់បន្តទៀត៕

Loading...