ព័ត៌មានជាតិ

(មានវីដេអូ) ឃាតករដែលចាក់សម្លាប់បុរសម្នាក់២កាំបិតនៅខេត្តប៉ៃលិន ចាប់បានហើយ!

ប៉ៃលិន: លោកអធិការស្រុកសាលាក្រៅ បានប្រាប់Post Newsថា ក្រោយពីមានករណីឃាតកម្មមួយបានកើតឡើង ដោយបុរសម្នាក់ ត្រូវបានជនល្មើសចាក់២កាំបិត ត្រង់កន្លែងក្រោមដោះខាងឆ្វេង ខណ:កំពុងអង្គុយហូបបាយ បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៩និង៤៥នាទីយប់ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចវត្តព្រៃសន្ទះ ភូមិព្រៃសន្ទះ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន រួចមកពេលនេះជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចចាប់ខ្លួនបាន នៅវេលាម៉ោង១០និង៥០នាទី ព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចចម្ការដំឡូង ស្ថិតក្នុងភូមិព្រៃសន្ទះ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

គួរបញ្ជាក់បន្ថែមថា សពជនរងគ្រោះមានឈ្មោះ រដ្ឋ បញ្ញា ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរជាងសំណង់ មានទីលំនៅភូមិបឹងត្រគួន ឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង។ ចំណែកជនសង្ស័យមានឈ្មោះ ថុង សុខុម ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិព្រៃសន្ទះ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការសាកសួរនិងកសាងសំណុំរឿងបន្តបញ្ជូនខ្លួនទៅកាន់តុលាការផ្តន្ទាទោសតាមច្បាប់បន្តទៀត៕

មតិយោបល់