ព័ត៌មានជាតិ

កាមរីពន្លះម៉ូតូ លាន់ដូចរន្ទះ ស្លាប់បុរសម្នាក់ នៅស្រុកព្រះស្តេច!

ព្រៃវែង: លោកអធិការស្រុកព្រះស្តេច បានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង១២និង៣០នាទីយប់ ឈានចូលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ
៦៦-៦៧ ចំណុចភូមិក្រាំងក្អុក ឃុំកំពង់សឹង ស្រុកព្រះស្តេច ខេត្តព្រៃវែង។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ មានរថយន្តម៉ាក កាមរី ពណ៌ស ពាក់ស្លាកភ្នំពេញ2AR 8253 បើកដោយជនមិនស្គាល់ឈ្មោះ(គេចបាត់) បើកក្នុងទិសដៅពីកើតទៅលិចបញ្ច្រាសទិសគ្នា លុះមកដល់ចំណុចខាងលើបានបុកម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1BB0742 បើកដោយឈ្មោះ ញាន សាវ៉ន ភេទប្រុស អាយុ៣៣៤ឆ្នាំ រស់នៅភូមិទួលទ្រា ឃុំស្វាយធំ ស្រុកស្វាយជ្រុំខេត្តស្វាយរៀង បណ្តាលឲ្យអ្នកបើកម៉ូតូបានស្លាប់នៅនឹងកន្លែង។

បច្ចុប្បន្នសាកសពបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់