ព័ត៌មានជាតិ

ឃើញអង្គុយផឹកជុំៗ មានលាក់ស៊ាំម៉ូរ៉ៃទៀត!

ភ្នំពេញ: ជនសង្ស័យជាក្មេងទំនើងចំនួន៦នាក់ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ចាក់អង្រែក្រោម ធ្វើការឃាត់ខ្លួនកាលពីវេលាម៉ោង១០និង៤៥នាទីយប់ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចផ្លូវទាល់ ក្រុម២១ ភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យជាក្មេងទំនើងទាំង៦នាក់នេះ ត្រូវបានឃាត់ខ្លួនដោយដកហូតបាន ដាវ១ដើម ប្រវែង៦តឹក រួមនឹងម៉ូតូចំនួន១គ្រឿង ម៉ាក ស៊ុយសាគីនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GH-7447 បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ចាត់ការតាមច្បាប់បន្តទៀត៕

មតិយោបល់