ព័ត៌មានជាតិ

អុញ! កម្មករផែស្ងួតតេងឡាយ វាយបុគ្គលិកដឹកភេសជ្ជៈកូកាកូឡាបែកក្បាលហើយ រត់ទៅប្តឹងប៉ូលិសថាគេប្លន់ម៉ូតូទៀត!

ភ្នំពេញ: បុរស២នាក់ ផឹកស្រវឹ ងជិះម៉ូតូរេចង្កូតពេញផ្លូវវ៉ាក់អើជាមួយរថយន្ត១គ្រឿងទៀត ទាស់ពាក្យសំដីគ្នារហូតផ្ទុះហិង្សាមានអ្នករបួស រួចទៅប្តឹងសមត្ថកិច្ចថាគេប្លន់ម៉ូតូ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ទី១៨ ខែធ្នូ ឆ្នាំ២០១៧ នៅមុខផែស្ងួតតេងឡាយ តាមបណ្តោយផ្លូវអូឌឹមកប់ស្រូវ ភូមិអូឌឹម សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះម្ចាស់រថយន្តឈ្មោះ ម៉ែន សារុន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរបើកឡានដឹកភេសជ្ជ:កូកាកូឡា ស្នាក់នៅ ភូមិប្រទះឡាង សង្កាត់ប្រទះឡាង ខណ្ឌដង្កោ។ ចំណែកព្រូឈ្មោះ ថា គា ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅជាមួយគ្នា មានស្រុកកំណើតនៅស្រុកបាទី ខេត្តតាកែវ។ ចំណែកជនដៃដល់ឈ្មោះ អ៊ុក កប ភេទប្រុស អាយុ២៨ឆ្នាំ កម្មករនៅផែស្ងួតតេងឡាយ ស្នាក់នៅបន្ទប់ជួល ភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅស្រុកគីរីវង្ស ខេត្តតាកែវ និងម្នាក់ទៀតឈ្មោះ គង់ វាសនា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរជាមួយគ្នា មានស្រុកកំណើតនៅស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

តាមសម្តីឈ្មោះ ថា គា ជាអ្នកបើកបររថយន្តបានឲ្យដឹងថា មុនពេលកើតហេតុរួបគាត់បានបើករថយន្តម៉ាកហុីយ៉ាន់ដាយ ពណ៌ក្រហមលាយទឹកប្រាក់ ពាក់ស្លាកលេខ ក្រុងព្រះសីហនុ 3A-5407 ដឹកភេសជ្ជ:កូកាកូឡា មកពីម្តុំស្ពានលីយ៉ុងផាត់ ធ្វើដំណើរតាមបណ្តោយផ្លូវអូឌឹម កប់ស្រូវ ក្នុងទិសដៅពីជើងទៅត្បូង ខណ​:មកដល់ហួសផ្លូវរថភ្លើងបន្តិច ស្រាប់តែមានបុរស២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1V-2040 ធ្វើដំណើរចេញពីផ្លូវបេតុង ក្នុងទិសដៅពីលិចទៅកើតហើយបានវ៉ាក់អើជារថយន្ត ហើយភ្លាមនោះឈ្មោះ ម៉េន សារុន បានជេរទៅលើព្រូថា «អាងាប់ ជិះឲ្យស្រួល តិចបុកគេ»។ បន្ទាប់មកភាគីខាងម៉ូតូស្មានតែជេគាត់ ក៏ជិះម៉ូតូតាមជេររហូតមកដល់មុខផែស្ងួតតេងឡាយ ក៏ឈប់ម៉ូតូកាក់ពីមុខរួចយកដុំថ្មមកគប់រថយន្តបណ្តាលឲ្យបែកកញ្ចក់រថយន្តមួយចំហៀង និងបណ្តាលឲ្យព្រូម្នាក់រងរបួសបែកក្បាល ភ្លាមឈ្មោះ ម៉ែន សារុន ក៏បានចុះពីលើរថយន្តបំណងសម្របសម្រួលតែភាគីខាងម៉ូតូស្ទុះមកវាយទៀតទើបទ្រាំលែងបានក៏តដៃវាយទៅវិញទៅមក បណ្តាលឲ្យរបួសសងខាង។

បន្ទាប់ពីផ្ទុះហិង្សារួច ភាគីខាងម៉ូតូបានរត់ចោលម៉ូតូមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅ៣ ថាមានគេវាយប្លន់ម៉ូតូទាំងថ្ងៃត្រង់ ភ្លាមនោះលោកមេប៉ុស្តិ៍បានដឹកនាំកម្លាំងចុះទៅដល់ចំណុចកើតហេតុសួរនាំ តែត្រូវបានភាគីខាងរថយន្តជិះម៉ូតូមកប៉ុស្តិ៍ដើម្បីសុំកាអន្តរាគមន៍ពីសមត្ថកិច្ច។

បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើកាសម្របសម្រួលភាគីទាំងសងខាង៕

មតិយោបល់