ព័ត៌មានជាតិ

ចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា!

ព្រះសីហនុ: កាលពីវេលាម៉ោង១និង៣០នាទី រសៀលថ្ងៃទី​១៧​ ខែ​ធ្នូ​ ឆ្នាំ​២០១៧ លោកឧត្តមសេនីយ៍​ត្រី​ អ៉ី​ សុខា​ ស្នងការ​រង​ ទទួល​ផែន​សណ្ដាប់​ធ្នាប់​ ដឹកនាំ​កម្លាំង​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ សហការ​ជា​មួយ​ កម្លាំង​អធិការ​ដ្ឋាន​នគរ​បាល​ស្រុក​ព្រៃនប់ ចុះ​ល្បាត​លើផ្លូវ​ជាតិ​លេខ​៤​ ក្នុង​ភូមិ​សាស្ត្រ​ស្មុក​ស្មាញ​ ចាប់​ពី​ក្រុង​ព្រះសីហនុ​ រហូត​ដល់​ ផ្សារ​វាលរេញ​ ដើម្បី​ទប់ស្កាត់​ បង្ការ​ការ​គ្រោះថ្នាក់ចរាចរណ៍​កើត​ឡើង​និងដើម្បីឲ្យ​អ្នក​បើកបរ​យានយន្ត​ទាំង​អស់​ប្រុងប្រយ័ត្ន​។

ក្នុងនោះ សមត្ថកិច្ចបាន​ចាត់ចែង​កម្លាំង​ចុះ​រឹតបន្តឹង​អនុវត្ត​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវ​គោក​ នៅ​លើផ្លូវ​ជាតិ​លេខ​៤​ ចន្លោះ​គីឡូម៉ែត្រ​ ១៩៤-១៩៥​ ស្ថិត​នៅ​ក្នុង​ភូមិ​អូរចំណារ​ ឃុំ​អូរឧកញ៉្ញាហេង​ ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ​ ជាលទ្ធផល​៖

+ការ​ពិន័យ​ចំពោះ​អ្នកល្មើស ​៖
អ្នកបើកបរ​ និង​ អ្នករួមដំណើរលើ​ម៉ូតូ​ មិន​ពាក់​មួក​សុវត្ថិភាព​ចំនួន​ ១២នាក់​ ពិន័យ​។
អ្នកបើកបរ​ម៉ូតូ​គ្មាន​កញ្ចក់​មើល​ក្រោយ​ ចំនួន​ ៤គ្រឿង ​ពិន័យ​ ។

+ការណែនាំ​ និង​ផ្សព្វផ្សាយ​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវ​គោក​ បទដ្ឋាន​ផ្សេង​ៗ​ពាក់ព័ន្ធ​នឹង​ច្បាប់​ចរាចរណ៍​៖
អ្នកបើកបរ​ និង​អ្នករួមដំណើរលើ​ម៉ូតូ​ ចំនួន​៤៥នាក់​ ក្នុងនោះមានស្រី​១៩នាក់​ ។
អ្នកបើកបរ​ម៉ូតូ​គ្មាន​កញ្ចក់​មើល​ក្រោយ​ ចំនួន​២៥នាក់​ ក្នុងនោះមានស្រី​១០នាក់​។
អ្នកបើកបរ​ម៉ូតូ​ មាន​ជាតិ​អាកុល​ម្នាក់​ ណែនាំ​ ឲ្យ​ក្រុមគ្រួសារ​មក​ទទួល​យក​ទៅ​ផ្ទះ​។
និងអ្នកបើកបរ​រថយន្ត​ ចំនួន​ ៣៥នាក់​ ផងដែរ៕

//youtu.be/VaXMeTQnLoY

មតិយោបល់