Post News Media ព័ត៌មានជាតិ ចាប់មិនចេះអស់...

ចាប់មិនចេះអស់! ជិះម៉ូតូជួញដូរគ្រឿងញៀន គេចមិនផុតពីសមត្ថកិច្ច

ក្រចេះ: លោកវរសេនីយ៍ត្រី ប៊ុន សុខា អធិការរងទទួលបន្ទុកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកស្នួល បានឲ្យដឹងថា នៅរសៀលម៉ោង២ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកស្នួល សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំ២ធ្នូ ចុះបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិត្រពាំងស្រែ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ឃាត់ខ្លួនជនសង្ស័យបានម្នាក់ ឈ្មោះ ស្លេ ម៉ាន ហៅអានាង ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរឥស្លាម រស់នៅភូមិច្រាប(វេវ) ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ។
ដកហូតវត្ថុតាងរួមមាន ម្សៅក្រាមពណ៌ស សង្ស័យជាគ្រឿងញៀនម៉ាទឹកកកចំនួន២កញ្ចប់(១កញ្ចប់ធំ, ១កញ្ចប់តូច)ដែលលាក់ក្នុងកញ្ចប់បារី និងដកហូតម៉ូតូ១គ្រឿងម៉ាកវ៉េវ៕

Loading...