ព័ត៌មានជាតិ

អុញនោះ! មានដាវមានកាំភ្លើងផង…

តាកែវ: នៅវេលាម៉ោង៣និង៣៥នាទីរសៀល ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧នៅចំណុចបណ្តោយផ្លូវលំ ស្តិតនៅភូមិត្រពាំងពោធិ៍ ឃុំជាងទង កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ដឹកនាំបញ្ជា ដោយ លោកវរសេនីយ៍ទោ ឌុកធីយ៉ា អធិការនគរបាលស្រុក បានបង្រ្កាបមុខសញ្ញា ជួញដូរសារធាតុញៀន។

ដោយឃាត់ខ្លួនបានជនសង្ស័យចំនួន៣នាក់ ទី១ឈ្មោះ ព្រំ ភក្តី ភេទ ប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិ ត្រពាំងពោធិ៍ ឃុំ ជាង ទង (ចែកចាយ),ទី២ ឈ្មោះ ទួន ថេង ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅ ភូមិត្រពាំងស្វាយ ឃុំ តាភេម (ចែកចាយ)និងទី៣ឈ្មោះ ដន ហៀ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិត្រពាំងទឹក ឃុំជាងទង (ចែកចាយ) បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ខាងលើ កម្លាំងជំនាញក៏បន្តទៅឆែកឆេរផ្ទះនិងឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ សួន សុវណ្ណ ភេទប្រុស អាយុ៣០ឆ្នាំ នៅភូមិដំណាក់រវៀង ឃុំ ពពេល (ម្ចាស់ផ្ទះ)ដោយ មានការសម្របសម្រួលពីលោក ឃុន ភឿន ព្រះរាជអាជ្ញារង អយ្យការ អម សាលាដំបូងខេត្តតាកែវ ក្នុងការឆែកឆេរ សមត្ថកិច្ចយើងដកហូតវត្ថុតាងសរុបរួមមាន៖ ម្សៅក្រាម ពណ៌ សថ្លា ចំនួន២កញ្ចប់ធំ ៣កញ្ចប់តូច ម៉ូតូម៉ាកវីវ៉ា ១គ្រឿង ប្រាក់រៀល ៩២០០០រៀល ទូរសព្ទ ដៃចំនួន៤គ្រឿង កាំភ្លើងកែច្នៃ១ដើម ដាវ១ដើម ថង់វេចខ្ចប់មួយចំនួន។
ករណីនេះសមត្ថកិច្ចយើងកំពង់កសាងសំណុំ រឿងតាមនិតិវិធី៕

មតិយោបល់