ព័ត៌មានជាតិ

ចុម! បើករថយន្តឡិចស៊ីស៤៧០ ស្លាកលេខ ភ្នំពេញ 2AP-8254បាញ់២គ្រាប់ នៅខណ្ឌ៧មករា!

ភ្នំពេញ: បុរសម្នាក់ជិះរថយន្តឡិចសុីស៤៧០ ស៊េរីទំនើបមួយគ្រឿង បានដកកាំភ្លើងបាញ់បោះនៅតាមដងផ្លូវសាធារណ: បង្កឲ្យមានការភ្ញាក់ផ្អើលទាំងយប់នៅម៉ោងប្រមាណជា ១០និង៣០នាទីយប់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ ទល់មុខនឹង ពហុកីឡរដ្ឋានជាតិអូឡាំពិក ស្ថិតនៅតាមបណ្តោយផ្លូវ២១៧ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

បើតាមសាក្សីដែលបានឃើញហេតុការណ៍បានឲ្យដឹងថា៖ មុនពេលកើត គេបានឃើញបុរសម្នាក់បើករថយន្តមួយគ្រឿងដែលមានម៉ាក ឡិចស៊ីស ៤៧០ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AP-8254 មួយគ្រឿងស្រាប់តែមកដល់ចំណុចកើតហេតុក៏បានបាញ់បោះចំនួន២គ្រាប់ ដោយគ្មានញញើតចំពោះសម្ថកិច្ចនោះឡើយ។ចំណែកមូលហេតុ មិនត្រូវបានអ្នកណាមួយដឹងច្បាស់ដែលផ្តើមឲ្យមានការផ្ទុះអាវុធនេះទេ។

ក្រោយកើតហេតុសម្ថកិច្ចបានធ្វើការឃាត់ខ្លួនជនបង្កយកមកអធិការដ្ឋាន នគរបាលខណ្ឌ៧មករា ដើម្បីសាកសួរទៅតាមនិតិវិធីនៃច្បាប់បន្តទៀត៕

មតិយោបល់