ព័ត៌មានជាតិ

NAVARAសាកកម្លាំងជាមួយTACOMA ជ្រុលទៅបុករះម៉ូតូ២គ្រឿងទៀតខ្ទេច!..

ស្ទឹងត្រែង: ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តនិងរថយន្ត រួចក៏ជ្រុលចង្កូតទៅបុកម៉ូតូ២គ្រឿងបន្ថែមទៀត បណ្តាលឲ្យរងរបួស២នាក់ ខូចខាតរថយន្តទាំង២គ្រឿងយ៉ាងដំណំ និងម៉ូតូរងការខូចខាតបន្តិចបន្តួចប៉ុណ្ណោះ។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៧និង១០នាទីយប់ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតត្រង់ចំណុចជ្រូលម៉ៃសាក់ ឃុំស្ទឹងត្រែង ស្រុកស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

មុនពេលកើតហេតុ គេឃើញរថយន្តNAVARA ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ 2F-8466 បើកបរដោយឈ្មោះ ផ្នូន សម្បត្តិ ភេទប្រុស អាយុ៤៣ឆ្នាំ ស្នាក់នៅភូមិច្រប់ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែងធ្វើដំណើរបញ្រ្ចាសទិសគ្នាជាមួយរថយន្តTACOMA ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2A-7779 បើកបរដោយឈ្មោះ មឿន មុយហេង ភេទស្រី អាយុ២៥ឆ្នាំ មុខរបរ បញ្ចូលហ្គាស ស្នាក់នៅភូមិកណ្តាល ឃុំស្ទឹងត្រែង ស្រុកស្ទឹងត្រែង ខេត្តស្ទឹងត្រែង លុះមកដល់ចំណុចកើតហេតុ ជ្រុលចង្កូតបុកគ្នា រួចរថយន្តNAVARA ក៏រេចង្កូតទៅបុកម៉ូតូ២គ្រឿងបន្ថែមទៀត បណ្តាលឲ្យខូចខាតបន្តិចបន្តួចតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបាននាំយកវត្ថុតាងមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើការដោះស្រាយបន្តតាមផ្លូវច្បាប់៕

មតិយោបល់