ព័ត៌មានជាតិ

ជិតដល់ថ្ងៃការ បែរជាខាងប្រុសជួបអកុសល!..

ស្វាយរៀង: កាលពីវេលាម៉ោង២និង២៥នាទីរសៀល ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧ មានករណីបុរសម្នាក់ឆក់ចរន្តអគ្គិសនី បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម ខណ:បញ្ជូនដល់មន្ទីរពេទ្យ ស្ថិតក្នុងភូមិចេក សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

ជនរងគ្រោះមានឈ្មោះ ងិន វាសនា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរជាងដែក ស្នាក់នៅភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានម៉ៅការដំបូលផ្ទះ ពីឈ្មោះ សេក សំណាង តម្លៃ៦០០ដុល្លារ ខណ:នោះជនរងគ្រោះលើកដែកផ្លានប្រវែង៦ម៉ែត្រ ទៅលើដំបូលប៉ះនឹងខ្សែកាប រួចក៏ឆក់ធ្លាក់មកក្រោមបណ្តាលឲ្យស្លាប់ បន្ទាប់ពីបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យខេត្តស្វាយរៀង។

ក្រោយកើតហេតុ សមត្ថកិច្ចប្រគល់សាកសពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់