ព័ត៌មានជាតិ

ស្ត្រីម្នាក់ សម្រាលកូននៅកណ្តាលផ្លូវសាធារណៈ ចុងក្រោយ…

ព្រះសីហនុ: មានករណីស្ត្រីម្នាក់ បានសម្រាលកូនតាមដងផ្លូវ ដោយមានការជួយសង្គ្រោះពីសំណាក់គ្រូពេទ្យឆ្មបនៃមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុឲ្យផុតពីគ្រោះថ្នាក់ទាំងម្តាយទាំងកូន។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៨និង៤៥នាទីព្រឹក ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចមុខរោងចក្របិតត្រាំង ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ស្ត្រីដែលសម្រាលកូនតាមដងផ្លូវនេះមានឈ្មោះ ឆៀង ឆវី អាយុ២៣ឆ្នាំ ដោយមានប្តីឈ្មោះ សេង រុន អាយុ២២ឆ្នាំ ស្នាក់នៅភូមិតាលះ ឃុំរាម ស្រុកព្រៃនប់ ខេត្ត​ព្រះសីហនុ ចំណែកកូនដែលទើបនឹងសម្រាលមកនេះ មានទម្ងន់២,៨គីឡូក្រាម។

បច្ចុប្បន្នទាំងម្តាយនិងកូនរួចផុតពីគ្រោះថ្នាក់ហើយ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត៕

មតិយោបល់