ព័ត៌មានជាតិ

​ស្អាតណាស់មិនគួរសោះ! បុគ្គលិកខារ៉ាអូខេព្រីមមាម្នាក់ ខូចចិត្តនឹងសង្សារចង.កសម្លាប់ខ្លួន ដោយបន្សល់បណ្តាំ១ច្បាប់!..

សៀមរាប: លោកវរសេនីយ៍ត្រី ដា ចម្រើន អធិការរងក្រុងសៀមរាប បានប្រាប់Post Newsថា ថ្ងៃអង្គា ២កើត ខែបុស្ស ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង ១០និង២៥នាទី ស្ថិតនៅចំណុចក្រុមទី១ ភូមិតាវៀន សង្កាត់សាលាកម្រើក ក្រុងសៀមរាប ខេត្តសៀមរាប មានករណីស្រ្តីម្នាក់ធ្វើអត្តឃាតចងកសម្លាប់ខ្លួន។

សាកសពឈ្មោះ នន សសរ៉ុម ភេទស្រី អាយុ ២២ឆ្នាំ មុខរបរ បុគ្គលិកខារ៉ាអូខេ ព្រីមមា មានស្រុកកំណើតភូមិអូរសំបួរ ឃុំក្តីដូង ស្រុកស្ទឹងសែន ខេត្តកំពង់ធំ បច្ចុប្បន្នស្នាក់នៅជួល បន្ទប់ ភូមិតាវៀន សង្កាត់សាលាកម្រើក ក្រុងសៀមរាប ខេត្តសៀមរាប បានចងកនឹងក្រមាពណ៌ក្រហម ស ដែលមានកម្ពស់២ម៉ែត្រ ចងជាប់នឹងចម្រឹងបង្អួច។
មូលហេតុ ខូចចិត្តនឹងសង្សារ។

តាមការពិនិត្យរបស់នគរបាលបច្ចេកទេស គ្មានស្នាកស្នាមអ្វីដែលពាក់ពន្ធនឹងបទល្មើសព្រហ្មទណ្ឌឡើយ៕

#សារអប់រំខ្លីៗ ៖ ការសម្លាប់ខ្លួន មិនមែនជាជម្រើសដ៏ល្អសម្រាប់ការដោះស្រាយបញ្ហានោះទេ ៕

មតិយោបល់