ព័ត៌មានជាតិ

ឆេះរោងដាក់សម្ភារៈមួយកន្លែង ម្នាក់ៗរត់បាតជើងសព្រាត!

ព្រះវិហារ: មានករណីអគ្គិភ័យមួយបានឆាបឆេះរោងដាក់សម្ភារ: ជាកន្លែងស្នាក់នៅរបស់កម្មករ យ៉ាងសន្ធោសន្ធៅ​ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ច រួមនឹងកម្លាំងរថយន្តពន្លត់អគ្គិភ័យចុះមកធ្វើការបាញ់ពន្លត់។

ហេតុការណ៍នេះកើតឡើងនៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ នៅក្នុងភូមិស្រអែម ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

អគ្គិភ័យនេះ ត្រូវបានប្រជាពលរដ្ឋនាំគ្នាជួយពន្លត់ បូករួមទាំងការអន្តរាគមន៍ពីសំណាក់កងកម្លាំងពន្លត់អគ្គិភ័យ ទើបរលត់ទៅវិញជាស្ថាពរ គ្រាន់តែឆាបឆេះរោងទំហំ៥ម៉ែត្រ គុណនឹង៦ម៉ែត្រ អាគុយ និងទឹកអាស៊ីតប៉ុណ្ណោះមួយចំនួនតែប៉ុណ្ណោះ៕

មតិយោបល់