Post News Media ព័ត៌មានជាតិ បត់ម៉ូតូឆ្លងផ...

បត់ម៉ូតូឆ្លងផ្លូវ ត្រូវរថយន្ដសង្គ្រោះបន្ទាន់បុកពីក្រោយ ស្លាប់យ៉ាងអាណោចអាធ័ម!

កណ្ដាល: យ៉ាងហោចណាស់ក៏មានមនុស្សម្នាក់ស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង កាលពីថ្ងៃ ចន្ទ ១កើត ខែបុស្ស ឆ្នាំរការ នព្វស័ក ព.ស២៥៦១ ត្រូវនិងថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០១៧ វេលា ម៉ោង៧និង៤០នាទីយប់ ករណីគ្រោះថ្នាក់ ចរាចរណ៍នេះកើតឡើងនៅ់លើផ្លូវជាតិ លេខ១ ក្នុងចន្លោះគីឡូម៉ែត្រលេខ២៩-៣០ ចំណុច ភូមិអង្គរជ័យ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ករណីនេះកើតឡើងរវាងរថយន្តម៉ាកSSANG YONG ISTANA ពណ៌ស ប្រភេទសង្គ្រោះបន្ទាន់ ពាក់ស្លាកលេខ ស្វាយរៀង 2A- 2277 បើកបរដោយឈ្មោះ សួង ធី ភេទប្រុស អាយុ៤៥ឆ្នាំ មានទីលំនៅ ភូមិចក ឃុំកំពុងចក ស្រុកស្វាយរៀង ខេត្តស្វាយរៀង (តាមការបំភ្លឺរបស់ម្ចាស់រថយន្ត) ដែលបើកមាន ទិសដៅពីស្វាយរៀងទៅភ្នំពេញ ដោយដឹកអ្នករបួសម្នាក់មានគ្រូពេទ្យ២នាក់។ ពេលមកដល់ចំណុកើតហេតុខាងលើ បានបុកជាមួយម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ប្រភេទស្រី ពាក់ស្លាក ភ្នំពេញ1BD- 8937 បើកបរដោយឈ្មោះ ហ៊ាង នៅ ភេទប្រុស អាយុ៥៣ឆ្នាំ មានទីលំនៅភូមិអង្គរជ័យ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលបើកមានទិស ដៅស្របគ្នាហើយបត់មកខាងឆ្វេង បណ្តាលឲ្យស្លាប់ ឈ្មោះហ៊ាង នៅ នៅកន្លែងកើតហេតុ អ្នកបើកបររថយន្តរត់គេចបាត់។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែងនិងនាំយកមករក្សាទុកជា ភស្តុតាងនៅអធិការដ្ឋាននគរបាលស្រុក កៀនស្វាយ៕

Loading...