Post News Media ព័ត៌មានជាតិ (មានវីដេអូ)៖ ...

(មានវីដេអូ)៖ អីយ៉ាស់សន្លប់ទាំងញញឹម! លួចគេគ្រាន់ គេតាមទាន់ដេកស្អាត!

ភ្នំពេញ: បុរសជាជនសង្ស័យម្នាក់ ត្រូវបានក្រុមអ្នករត់ម៉ូតូរម៉កកង់បីយកមកប្រគល់ឲ្យកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ទន្លេបាសាក់ ក្រោយពីរូបគេបានធ្វើសកម្មភាព លួចយកម៉ូតូរម៉កកង់បី១គ្រឿង ហើយម្ចាស់ឃើញទាន់ និងស្រែកឆោឡោ ចាប់បានវាយម្នាក់មួយដៃបណ្តាលឲ្យបែកក្បាលហូរឈាមរងរបួសយ៉ាងធ្ងន់ធ្ងរ។

ហេតុការណ៍នេះដែរបានកើតឡើងកាលពីវេលាម៉ោង៣និង១៥នាទីរសៀល ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចគល់ស្ពាននាគ កោះពេជ្រ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បុរសជនរងគ្រោះឈ្មោះ សឿ វ៉ា អាយុ៤០ឆ្នាំ មុខរបររត់ម៉ូតូកង់បី មានទីលំនៅភូមិ នាងចាន់ ឃុំ ជ្រុងពពេល ស្រុករំដួល ខេត្តស្វាយរៀង។ ចំណែកឯជនសង្ស័យមិនទាន់ស្គាល់អត្តសញ្ញាណ មានអាយុ ប្រហែលជាជាង២០ឆ្នាំ។

តាមប្រភពព័ត៌មានបានប្រាប់ឱ្យដឹងថា មុនពេលកើត ហេតុ បុរសជាជនរងគ្រោះបានទុកម៉ូតូរម៉កកង់បីរបស់ខ្លួន នៅគល់ស្ពានកោះពេជ្រខាងលិច ពេលនោះរូបគាត់ក៏បានដើរទៅកាន់បន្ទប់ទឹក ងាកមើលក្រោយ ក៏ស្រាប់តែបានឃើញ បុរសម្នាក់ឡើងជិះម៉ូតូរម៉កកង់បីរបស់គាត់ជិះចេញបានបន្តិចក៏ស្រែកឆោឡោឡើង និងដេញចាប់បាន ហើយត្រូវបានប្រជាពលរដ្ឋដែលនៅក្បែរខាងវាយម្នាក់ មួយដៃមួយជើង បណ្តាលឲ្យបែកក្បាល បាក់ដៃ រងរបួសយ៉ាងធ្ងន់ធ្ងរ និងដឹកយកមកប្រគល់ឲ្យកម្លាំងសមត្ថកិច្ចតែម្តង។

ក្រោយពេលកើតហេតុ ដោយបុរសជាជសង្ស័យរងរបួសខធ្ងន់ធ្ងរពេក ក៏បានបញ្ជូនទៅធ្វើការព្យាបាលបន្តនៅមន្ទីរពេទ្យ ចំណែកឯម៉ូតូរម៉កកង់បី១គ្រឿងនោះ ត្រូវបានប្រគល់ឲ្យទៅម្ចាស់វិញផងដែរ៕

Loading...