Post News Media ព័ត៌មានជាតិ (មានវីដេអូ)៖ ...

(មានវីដេអូ)៖ អាណិតណាស់! ទុកកូនឲ្យនៅជាមួយយាយតា មកវិញកូនលង់ទឹកអាងសា្លប់

កណ្ដាល: លោកអធិការរងស្រុកអង្គស្នួល ទទួលផ្នែកព្រហ្មទណ្ឌ បានប្រាប់Post Newsថា មានករណី‌កុមរាម្នាក់លង់ទឹកអាងក្នុងបង្គន់ បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង៥និង១០នាទីល្ងាច ថ្ងៃ‌ទី១៨ ខែធ្នូ ឆ្នាំ២០១៧ ត្រង់ចំណុចក្នុងបង្គន់បន្ទប់ទឹក ភូមិព្រៃគោ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល។
ជនរងគ្រោះ‌មានឈ្មោះ ប៊ុន ណាថាយុ ភេទប្រុស អាយុ១ឆ្នាំ៦ខែ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ។

តាមការសួរបំភ្លឺរបស់ម្តាយ ឌឹម ស្រីមុំ ភេទស្រី អាយុ២៩ឆ្នាំ មុខរបរលក់ដូរ ស្នាក់នោភូមិឃុំកើតហេតុ បានឲ្យដឹងថា មុនពេលជនរងគ្រោះស្លាប់ រូបគាត់បានប្រាប់ឲ្យឪពុកជួយ មើលកូនផង រូបគាត់ទៅភ្នំពេញដើម្បីទិញអីវ៉ាន់ លុះដល់ម៉ោងប្រហែល ៣និង៣០នាទីរសៀល លោកតាក៏បាត់ចៅរួចដើររកចៅ ទើបយាយឃើញតាដើររកគាត់ក៏ទៅរកចៅនៅបន្ទប់ទឹក ក៏ប្រទះឃើញចៅអណ្តែតក្នុងអាងទឹក រួចគាត់ក៏លើករលាក់ទឹកចេញនៅ តែមិនដឹងខ្លួន តាក៏មកមើលឃើញថាចៅបានស្លាប់បាត់ហើយ ទើបប្រាប់ម្តាយជនរងគ្រោះនៅភ្នំពេញឲ្យមកផ្ទះ ព្រោះកូន របស់កូនឯងលង់ទឹកស្លាប់ហើយ។

ក្រោយមកសមត្ថកិច្ច បានមកដល់កន្លែងកើតហេតុ ដោយមានការចូលរួមពីលោកក្រុមប្រឹក្សាឃុំគ្រូពេទ្យ មេភូមិ នគរបាលប៉ុស្តិ៍បានធ្វើការពិនិត្យ ជនរងគ្រោះ រួចសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកអាងប្រាកដមែន។
ចំណែកសាកសពប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

Loading...