ព័ត៌មានជាតិ

បើកភ្នែកឡើង ស្វាគមន៍គ្នាឡើងខ្ទេច!

កណ្តាល: ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តនិងរថយន្ត បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ ត្រង់ចំណុចភូមិព្រែកសំរោង ឃុំកោះធំ ស្រុកកោះធំ ខេត្តកណ្តាល។

មុនពេលកើតហេតុ គេឃើញរថយន្តហ៊ីយ៉ាន់ដាយ ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2H-3087 អ្នកបើកបរឈ្មោះ ជ័យ ភារម្យ ភេទប្រុស
អាយុ៣៥ឆ្នាំ មុខរបរបើកតាត់ស៊ី ស្នាក់នៅភូមិឃុំកើតហេតុខាងលើ
ត្រូវរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 4A-2200 បុកពេញទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ តែមិនបណ្តាលឲ្យមានអ្នករងរបួសឡើយ។

ក្រោយកើតហេតុ ម្ចាស់រថយន្តធ្វើការជជែកគ្នា ដើម្បីរកដំណោះស្រាយបន្តមិនត្រូវគ្នា ខណ:នោះសមត្ថកិច្ចបាននាំយកវត្ថុតាងមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក៕

មតិយោបល់