ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួន ចុងភៅហាងចាសស្មីន!

ភ្នំពេញ: ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ ម៉ោង១២ និង១០នាទីយប់ កម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយប៉ុស្តិ៍រដ្ឋបាល នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅផ្លូវរថភ្លើង ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនសង្ស័យត្រូវឃាត់ខ្លួនឈ្មោះ ស៊ុម ដារ៉ូ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរចុងភៅហាងចាសស្មីន ស្នាក់នៅក្នុងហាងមិនស្គាល់ទីតាំង។

វត្ថុតាងចាប់យកមាន៖ ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ចំនួន៣កញ្ចប់(បីកញ្ចប់តូច) ,ទូរសព្ទដៃ១គ្រឿងម៉ាកសូនី ពណ៌ខៀវ , លុយខ្មែរ២០០០រៀល ,ម៉ូតូ១គ្រឿងម៉ាក Zoomer-X ពណ៌ ក្រហមលាយស ពាក់ស្លាកលេខតាកែវ 1N-3419 ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនិតិវិធីច្បាប់បន្តទៀត៕

មតិយោបល់