ព័ត៌មានជាតិ

ម៉ាកសឺដេស ស្លាកលេខ ភ្នំពេញ 2D-5220 បត់ឆ្លងផ្លូវត្រូវម៉ូតូលែត បុកខ្ទេច!

ភ្នំពេញ: បុរស២នាក់ជិះម៉ូតូម៉ាកស៊ុយលែត មួយគ្រឿងបើកបុករថយន្តម៉ាកសឺដេស បត់ឆ្លងផ្លូវបុកយ៉ាងពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់និងស្រាល ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០និង១០នាទីយប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវព្រះមុនីវង្ស កែងផ្លូវលេខ៩០ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿង ម៉ាកសឺដេស ពណ៌ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2D-5220 បើកបរដោយបុរសម្នាក់ទិសដៅពីជើងទៅត្បូងបម្រុងនឹងបត់ទៅកើត ស្រាប់តែមានបុរស២នាក់ ជិះម៉ូតូម៉ាកស៊ុយសាគីលែត ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខ កំពង់ឆ្នាំង 1C-5171 បើកតាមបណ្តោយផ្លូវព្រះមុនីវង្ស ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿនក៏បានបុករថយន្តបត់ឆ្លងផ្លូវនោះយ៉ាងពេញទំហឹង បណ្តាលឲ្យរបួសធ្ងន់និងស្រាល ។ រីឯរថយន្តវិញរងការខូចខាតចំហៀងផ្នែកខាងក្រោយខាងស្តាំរថយន្តម៉ូតូវិញរងការខូចខាតផ្នែកខាងមុខស្ទើរតែទាំងស្រុង ។

ក្រោយពេលកើតហេតុសម្ថកិច្ចជំនាញក៏បានចុះមកដល់កន្លែងកើតហេតុវាស់វែងយករថយន្តនិងម៉ូតូយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញដើម្បីរង់ចាំដោះស្រាយទៅតាមនិតិវិធីច្បាប់បន្តទៀត ៕

មតិយោបល់