ព័ត៌មានជាតិ

ឆក់បានសម្រេច ទៀតហើយនៅខណ្ឌទួលគោក!

ភ្នំពេញ: ស្ត្រីម្តាយនិងកូនប្រុសស្រី៣នាក់ចេញពីលក់ដូរនៅផ្សារជិះម៉ូតូកង់បីត្រឡប់មកផ្ទះ ត្រូវជនសង្ស័យមួយក្រុមមានគ្នា២នាក់ ជិះម៉ូតូមួយគ្រឿងមកពីក្រោយធ្វើសកម្មភាពឆក់កាបូបបានសម្រេចរួចជិះគេចខ្លួនបាត់ស្រមោល។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧និង៤០នាទីយប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវលេខ៦៥៦ ជាប់តារាងបាល់ទាត់ក្នុងភូមិ១២ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនរងគ្រោះជាម្តាយមានឈ្មោះ គឹម ម៉ក់ អាយុ៤៥ មុខរបរលក់ដូរនៅផ្សារនាគមាស ស្នាក់នៅក្នុងភូមិត្រពាំងឈូក សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ទ្រព្យសម្បត្តិដែលត្រូវបាត់បង់រួមមាន លុយខ្មែរជាង១០លានរៀល និងលុយដុល្លាចំនួន៧០០ដុល្លារ និងទូរសព្ទសាមសុងអាយសេវ៉េន ១គ្រឿងទៀតផងដែរ។

តាមសម្តីកូនស្រីជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនកើតហតុម្តាយរបស់គាត់បានចប់ម៉ោងលក់នៅផ្សារនាគមាសហើយរូបបានជិះម៉ូតូកង់បីមួយគ្រឿងទៅយករូបគាត់ជាកូននៅលក់ដូរផ្សារកណ្តាលទើបនាំគ្នាជិះកង់បីត្រឡប់មកផ្ទះ ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ ក៏លចមុខជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយសាគីលែត មិនចាំស្លាកលេខ បានជិះមកពីក្រោយស្របទិិសដៅគ្នាបានធ្វើសកម្មភាពឆក់កាបូបដែលស្ត្រីជាម្តាយកាន់អង្គុយលើម៉ូតូកង់បីបានសម្រេច ភ្លាមៗនោះជនរងគ្រោះឃើញខំស្រវ៉េស្រវ៉ាមកវិញ តែបានតែខ្សែកាបូប ចំណែកកាបូបជនសង្សយ័យកបាននាំគ្នាជិះម៉ូតូគេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់បាននាំជនរងគ្រោះមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលសង្កាត់ទឹកល្អក់៣៕

មតិយោបល់