Post News Media ព័ត៌មានជាតិ លទ្ធផល វ៉ា១មិ...

លទ្ធផល វ៉ា១មិនផុត ជ្រុលទៅបុក១ទៀត ខ្ទេចមុខ!

​ភ្នំពេញ: បុរស​២នាក់​​ ជិះ​ម៉ូតូក្នុងល្បឿនលឿន ព្យាយាមវ៉ារថយន្តមួយគ្រឿង មិនផុតក៏ជ្រុលបុករថយន្តកុងតឺន័មួយគ្រឿងទៀត ពេញទំហឹងបណ្ដាលឲ្យម្នាក់រងរបួសបាក់ជើងស្ដាំ ចំណែកម្នាក់ទៀតរងរបួសស្រាល។

ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​៧ និង​៤៥​នាទី​យប់ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០១៧ នៅមុខបុរីញ៉ូថោន ​លើកំណាត់ផ្លូវ​ជាតិលេខ៤ ស្ថិតក្នុងសង្កាត់​ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

មុនពេលកើតហេតុ គេបានឃើញយុវជនទាំង២នាក់បាន​ជិះ​ម៉ូតូ​ម៉ាកស៊ុយសាគីនិច ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1CP-6550 ​ធ្វើ​ដំណើរ​តាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ខណ:​មក​ដល់​ចំណុច​កើតហេតុ ក៏បានព្យាយាមវ៉ារថយន្តមួយគ្រឿងតែមិនផុតស្រាប់ក៏ជ្រុលបុក​រថយន្តកុងតឺន័មួយ​គ្រឿងទៀតដែលធ្វើដំណើរពីលិចទៅកើត ក្នុង​ទិស​ដៅ​បញ្ច្រាស​ទិស​គ្នាពេញទំហឹងតែម្ដង បណ្តាលឲ្យរងរបួសធ្ងន់ស្រាល បន្ទាប់មករថយន្តក៏បានបន្ថែមល្បឿនបាត់ស្រមោល។ ភ្លាមៗនោះផងដែរស្រាប់តែមានជនឆ្លៀតឱកាសបានបន្លំយកទូរសព្ទដៃជនរងគ្រោះបាត់មួយគ្រឿងគេចខ្លួនបាត់។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យ។ ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចធ្វើកាវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋានគរបាលខណ្ឌពោធិ៍សែនជ័យ រង់ចាំបងប្អូនយកឯកសារមកពិនិត្យនិងប្រគល់ឲ្យទៅវិញ៕

Loading...