ព័ត៌មានជាតិ

ម៉ូតូ២គ្រឿងស្វាគមន៍គ្នា របួសធ្ងន់៤នាក់!

ភ្នំពេញ: បុរសម្នាក់ ជិះម៉ូតូធន់ធំបញ្ច្រាសទិសដៅចរាចរណ៍ ហើយបានឆ្លងមកខាងស្តាំវិញ មិនប្រយ័ត្នជ្រុលបុកមូតូហុងដាឌ្រីមសង់ពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់៤នាក់ ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៤០នាទីទាបភ្លឺថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចស្តុបផ្លូវបំបែកជា៥ កែងនិងផ្លូវលេខ២៧១ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1AM-5880 និងមាននារី២នាក់រួមដំណើរជាមួយ ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២៧១ ក្នុងទិសដៅពីត្បូងទៅជើង ខណ:មកដល់ចំណុចកើតហេតុ ស្រាប់តែមានបុរសម្នាក់ជិះម៉ូតូម៉ាកភូហ្សា ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1FW-6907 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២៧១ ក្នុងទិសដៅស្របគ្នាទាំងបញ្ច្រាសទិសដៅចរាចរណ៍ ហើយបានឆ្លងមកខាងស្តាំវិញក៏ជ្រុលបុកម៉ូតូហុងដាឌ្រីមពេញទំហឹងបណ្តាលឲ្យដួលបោកក្បាលរងរបួសធ្ងន់ទាំង៤នាក់ ចំណែកម៉ូតូរងការខូចខាតទាំងសងខាង។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗចំណែកម៉ូតូទាំង២គ្រឿងត្រូវបានសមត្ថកិច្ចចុះធ្វើកាវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចម្ការមនរង់ចាំដោះស្រាយពេលក្រោយ៕

មតិយោបល់