Post News Media ព័ត៌មានជាតិ រថយន្តក្រុមហ៊...

រថយន្តក្រុមហ៊ុនស្រាបៀរលីអូ ប៉ះគ្នាជាមួយរថយន្តដឹកដីទាំងព្រឹកហ្មង!

ភ្នំពេញ:​ រថយន្តដឹកដីបើកបរប្រញាប់យកដីទៅចាក់លប់បឹងតាម៉ាត បានប់កបរក្នុងល្បឿនលឿន ក៏ជ្រុលទៅបុកនិងរថយន្តមួយគ្រឿង របស់ក្រុមហ៊ុនស្រាបៀ​ លីអូ​ ពីក្រោយ បណ្តាលឲ្យរងកាខូចខាតផ្នែកខាងក្រោយ​។

ហេតុការណ៍​នេះ ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៧ និង​៣០នាទីព្រឹកថ្ងៃពុធទី២០ ខែធ្នូ ​ឆ្នាំ​២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ២១៧ ចំណុចស្តុបបត់ទៅបឹងតាម៉ាត ក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ខដង្កោ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា រថយន្តពីរគ្រឿង បានបើកបរស្របទិសគ្នា ក្នុងទិសដៅពីត្បូងទៅជើង មកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿងដឹកដី ម៉ាកហ៊ីយ៉ាន់ដាយ មានពណ៌ស ពាក់ស្លាកលេខភ្នំពេញ​ 3D-7430​ បើកបរដោយបុរសម្នាក់ ក្នុងល្បឿនលឿន បានបុកជាមួយរថយន្តរបស់ក្រុមហ៊ុនស្រាបៀរលីអូពីក្រោយ ដែលមានស្លាកលេខភ្នំពេញ​ ២V​-2613​ បណ្តាលឲ្យរងកាខូចខាតផ្នែកខាងក្រោយយ៉ាងដំណំ។

ក្រោយកើតហេតុ សមត្ថកិច្ចបានឲ្យរថយន្តបង្កអែបខាង ដើម្បីធ្វើកាដោះស្រាយគ្នា ប៉ុន្តែស្រាប់តែរថយន្តនោះ បានបើករត់គេចពីកន្លែងកើតហេតុ ទៅដល់ចំណុចការដ្ឋានខ្លួន ចុងក្រោយក៏ត្រូវសមត្ថកិច្ចនគរបាលចរាចរណ៍ ដេញឃាត់បានមកវិញ ហើយយករថយន្តទាំង២គ្រឿង ទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌដង្កោ ដើម្បីដោះស្រាយគ្នានៅពេលក្រោយ៕

Loading...