ព័ត៌មានជាតិ

នគរបាលខណ្ឌសែនសុខ នាំខ្លួនជនសង្ស័យជាឃាតករ ចាក់សម្លាប់នារីខេរ៉ាអូខេ KTV ដឺឃ្វីន ទៅធ្វើត្រាប់

ភ្នំពេញ: នៅវេលាម៉ោង៨ ព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ ២០១៧ លោក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានដឹកនាំនគរបាល នាំខ្លួនជនសង្ស័យជាឃាតករ ចាក់សម្លាប់នារីខេរ៉ាអូខេ KTV ដឹឃ្វីន វ័យ១៦ឆ្នាំ ទៅធ្វើត្រាប់សកម្មភាព ដែលខ្លួនបានប្រព្រឹត្ត ស្ថិតនៅផ្ទះជួលបន្ទប់លេខ១០២ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

ជនសង្ស័យត្រូវបានចាប់ខ្លួន នៅក្រុងដូនកែវ ខេត្តតាកែវ បន្ទាបពីកម្លាំងនគរបាលខណ្ឌសែនសុខ រាជធានីភ្នំពេញ សហការគ្នាជាមួយនគរបាលខេត្តតាកែវ បានបញ្ជូននាំខ្លួនជនសង្ស័យ មកកាន់អធិការដ្ឋានខណ្ឌសែនសុខ ដើម្បីធ្វើការសាកសួរ និងចាត់ការតាមនិតិវិធី រួមក៏បាននាំខ្លួនជនសង្ស័យ មកធ្វើត្រាប់ពីសកម្មភាព ដែលខ្លួនបានប្រព្រឹត្តលើនារីរងគ្រោះនៅកន្លែងកើតហេតុ។

តាមការឲ្យដឹងពីលោក ហ៊ួរ ម៉េងវ៉ាង អធិការខណ្ឌសែនសុខ បាននិយាយថា នៅរសៀលថ្ងៃនេះ និងមានការធ្វើសន្និសិទ្ធបង្ហាញមុខ ជនសង្ស័យនៅអធិការដ្ឋានខណ្ឌសែនសុខផងដែរ៕

មតិយោបល់