Post News Media ព័ត៌មានជាតិ រន្ធត់! រថយន្...

រន្ធត់! រថយន្តស៊ីណាបើកលឿន ក្រឡាប់ធ្លាក់ផ្លូវ ស្លាប់និងរបួស២នាក់

​កំពង់ឆ្នាំង: លោកអធិការរងស្រុកសាមគ្គីមានជ័យ ទទួលផ្នែកចរាចរណ៍ បានប្រាប់Post Newsថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយរថយន្តមួយគ្រឿង ធ្វើដំណើរឆ្ពោះទៅភ្នំពេញក្នុងល្បឿនលឿន រួចក៏រេចង្កូតក្រឡាប់ធ្លាក់ផ្លូវ បណ្តាលឲ្យស្លាប់មា្នក់ និងរបួសម្នាក់។

ហេតុការណ៍នេះបានកើតឡើង នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង១២និង៤៥នាទីរសៀល ស្ថិតលើផ្លូវលំក្រួសក្រហម ភូមិទ័ពបោះខាងកើត ឃុំក្លកវៀន ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

អ្នកបើករថយន្តឈ្មោះ ស៊ី ដាត ភេទប្រុស អាយុ៣៣ឆ្នាំ បើករថយន្តម៉ាកស៊ីណា ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2A-7405 និងអ្នករួមដំណើរ២នាក់ ទី១ឈ្មោះ ដួង ផង់ ភេទស្រី អាយុ៤០ឆ្នាំ(របួសស្រាល) និងទី២ឈ្មោះ សួន ថន ភេទស្រី អាយុ៦៨ឆ្នាំ(ស្លាប់) ទាំង៣នាក់ស្នាក់នៅឃុំក្រាំព្វៃ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

ក្រោយកើតហេតុ សមត្ថកិច្ចបាននាំយកវត្ថុតាងមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក។ ចំណែកសាកសពប្រគល់ជួនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

Loading...