Post News Media ព័ត៌មានជាតិ បុគ្គលិកកាស៊ី...

បុគ្គលិកកាស៊ីណូប៉ាវម៉ាយម្នាក់ ត្រូវជនមិនស្គាល់មុខកាប់ស្លាប់ នៅឆ្នេរអូរឈើទាល!

ព្រះសីហនុ: មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង ពាក់ព័ន្ធនឹងករណីមនុស្សឃាត ដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណបានធ្វើសកម្មភាពកាប់ទៅលើបុរសម្នាក់ បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម។

ករណីនេះបានកើតឡើងកាលពីម៉ោង៨និង៤០នាទីយប់ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចក្នុងដីឆ្នេរអូរឈើទាល ស្ថិតនៅក្រុម១៧ ភូមិ៤សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សយ លន ភេទប្រុសអាយុ២១ឆ្នាំ មុខរបរ បុគ្គលិកកាស៊ីណូប៉ាវម៉ាយ មានទីលំនៅភូមិដំណាក់ត្របែក ស្រុកកំពង់ត្រាច ខេត្តកំពត ដោយកាប់ជនរងគ្រោះត្រូវត្រង់ក្បាលខាងឆ្វេងនិង ក ខាងក្រោយបណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

ចំពោះករណីនេះ កម្លាំងសមត្ថកិច្ចកំពុងស្រាវជ្រាវរកជនដៃដល់មកផ្តន្ទាទោសតាមនីតិវិធីច្បាប់៕

Loading...