ព័ត៌មានជាតិ

ប៉ះពាល់ដល់សុខភាពណាស់! សមត្ថកិច្ចរកឃើញសារធាតុគីមីBorax នៅក្នុងបបែលក្រៀម សាច់ត្រីឆ្លាមក្រៀម

យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃច័ន្ទ ១ កើត ខែបុស្ស ឆ្នាំរកា ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០១៧ សាខាកាំកុងត្រូលខេត្តកំពត កែប សហការជាមួយមន្ទីរពាណិជ្ជកម្មកែប ប៉ូលិសយាមផ្សារក្តាម ចុះត្រួតពិនិត្យទំនិញ បិតស្ទីកឃ័រអប់រំសុខភាព និងបានធ្វើតេស្តរកសារធាតុគីមីដែលច្បាប់ហាមឃាត់ មានដូចជា បបែលក្រៀម សាច់ត្រីឆ្លាមក្រៀម យាហ៊ឺ បង្គាស្រស់ មឹកស្រស់ នៅផ្សារក្តាម តាមតំបន់ឆ្នេរ ខេត្តកែប។

ជាលទ្ធផល យើងបានរកឃើញមានដាក់សារធាតុគីមី Borax ដែលច្បាប់ហាមឃាត់ដាក់ទៅលើបបែលក្រៀម សាច់ត្រីឆ្លាមក្រៀម សមត្ថកិច្ចយើងបានធ្វើការដកហូត សរុប ១១គីឡូក្រាម និងបានធ្វើកិច្ចសន្យាឈប់លក់ទំនិញដែលមានដាក់សារធាតុគីមីច្បាប់ហាមឃាត់ទៀត។ ហើយសមត្ថកិច្ចយើងបន្តត្រួតពិនិត្យទំនិញ ពន្យល់អប់រំដល់អ្នកលក់ តាមផ្ទះ ម៉ាត ហាងនាៗ និងដកហូតបានទំនិញហួសកាលបរិច្ឆេទប្រើប្រាស់មួយចំនួនទៀតផងដែរ៕

មតិយោបល់