ព័ត៌មានជាតិ

គិតខ្លីម៉្លេះ! បុរសម្នាក់ លោតពីលើស្ពានគីហ្សូណាសម្លាប់ខ្លួនតែ..

កំពង់ចាម: មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយពីមានបុរសម្នាក់ ធ្វើអត្តឃាតលោតទឹកពីលើស្ពានគីហ្សូណាមិនបានសម្រេច។
ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១ និង៣០នាទីរសៀល ថ្ងៃពុធ ៣កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

សមត្ថកិច្ចបានឲ្យដឹងថា បុរសខាងលើមានឈ្មោះ ឃុន លីឡាយ ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិអូរឈ្លើង ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានធ្វើសកម្មភាព លោតពីលើស្ពានចំណុចចន្លោះបង្កោលទី១៨និងទី១៩ តែត្រូវបានទូកនេសាទក្បែរនោះរួមនឹងកម្លាំងនៃអធិការនគរបាលក្រុងកំពង់ចាម សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់និងកងអត្តរាគមន៍ខេត្តបានជួយសង្គ្រោះទាន់ពេលវេលាហើយសមត្ថកិច្ចក៏បានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តបន្តទៀត មូលហេតុទំនាស់ផ្ទៃក្នុងគ្រួសារ៕

មតិយោបល់