Post News Media ព័ត៌មានជាតិ Update៖ (មានវ...

Update៖ (មានវីដេអូ) អាសូរ! មួយប៉ប្រិចភ្នែក ស្លាប់ទាំងម្តាយទាំងកូននៅក្នុងផ្ទៃ…

ភ្នំពេញ់: ស្ត្រីមានផ្ទៃពោះ៦ខែម្នាក់ ជាអ្នកលក់ទឹកក្រឡុក ត្រូវបានខ្សែភ្លើងឆក់ស្លាប់ទាំងម្តាយនិងទារកនៅក្នុងផ្ទៃ គួរឲ្យអាណោចអាធ័មដោយសារតែអូសទូលក់ទឹកក្រឡុកចេញក្រៅ ហើយដោតប្រ៊ីភ្លើងដោយមិនបានពាក់ស្បែកជើង។

ហេតុការណ៍នេះកើតឡើងការពីវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ នៅក្បែររោងចក្របារីសេក ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ ស្ថិតនៅផ្ទះលេខ ១១១៥ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាស្ត្រីរងគ្រោះមានឈ្មោះ លីន ដា អាយុ២៨ឆ្នាំ មុខរបបលក់ទឹកក្រឡុក ស្នាក់នៅផ្ទះកើតហេតខាងលើ មុនពេលកើតហេតុស្ត្រីរងគ្រោះខាងលើបានរៀបចំលក់ទឹកក្រឡុកដូចសព្វដងនៅពេលល្ងាច ខណ:ដែលកំពុងទាញខ្សែមកដោតប្រ៊ីភ្លើងស្រាប់តែឆ្លងចរន្តអគ្គីសនីឆក់ បណ្ដាលឲ្យដួលភ្លាមៗនៅនឹងកន្លែងហើយក្រុមគ្រួសារបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ តែជាអកុសលក្រុមគ្រូពេទ្យបានប្រាប់ថាស្លាប់បាត់បង់ជីវិតទាំងម្តាយទាំងកូនគួរឲ្យអាណោចអាធ័ម។

ក្រោយពេលកើតហេតុ បន្ទាប់ពីសាច់ញាតិដឹងថាស្ត្រីរងគ្រោះស្លាប់បាត់បង់ជីវិតហើយក៏នាំគ្នាដឹកសពមកគេហដ្ឋានដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

Loading...