Post News Media ព័ត៌មានជាតិ ជិះម៉ូតូល្អៗ ...

ជិះម៉ូតូល្អៗ បែរជាឆែកឃើញគ្រឿងញៀន…

ភ្នំពេញ: កម្លាំងសមត្ថកិច្ចខណ្ឌទួលគោគសហការជាមួយកម្លាំងសមត្ថកិច្ចប៉ុស្តិ៍សង្កាត់បឹងកក់២ ដាក់គោលដៅត្រួតពិនិត្រអាវុធជាតិ បានឃាត់ខ្លួនយុវជន៥នាក់ដកហូតបានថ្នាំញៀន៣កញ្ចប់តូចនិងម៉ូតូ២គ្រឿង។

កាលពីវេលាម៉ោង៩និង៤០នាទីយប់ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ២៨៩ មុខក្រសួងសុខាភិបាលចាស់ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោគ រាជធានីភ្នំពេញ។

តាមការបញ្ជាក់ពីលោក តី សុណ្ណារ៉េត អធិការងខណ្ឌទួលគោគ ទទួលផ្នែកចរាចរណ៍ បានប្រាប់អ្នកសាព័ត៌មានបានឲ្យដឹងថា លោកបានដឹកនាំកម្លាំងសមត្ថកិច្ចខណ្ឌសហការជាមួយកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលសង្កាត់បឹងកក់២ បានដាក់គលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ នៅចំណុចកើតហេតុខាងយកទិសដៅពីត្បូងទៅជើង ស្រាប់តែឃើញយុវជន៥នាក់ជិះម៉ូតូ២គ្រឿង ម៉ាកនិច ពណ៌ស ពាក់ស្លាកលេខ1E-4659 ជិះគ្នា៣នាក់ និងមួយគ្រឿងទៀត ម៉ាកឌុក ពណ៌លឿង លាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1FF-4477 ជិះគ្នា២នាក់ ដោយមានការសង្ស័យ កម្លាំងរបស់លោកបានឆែកឆេរទៅលើខ្លួនប្រាណក៏បានប្រទះឃើញម្សៅក្រាមសថ្លាប្រភេទថ្នាំញៀនម៉ាទឹកកកចំនួន៣កញ្ចប់តូច ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនរួចទាំងម៉ូតូ២គឿងនៅកន្លែងកើតហេតុផងដែរ។

លោកបានបញ្ជាក់ប្រាប់ឲ្យដឹងទៀតថា យុវជន៣នាក់ជិះម៉ូតូគ្រឿងម៉ាកនិច ទី១មានឈ្នោះ ពៅ ដេវីត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរជាងផ្សារដែក ស្នាក់នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ភូមិតានួង ឃុំតានួង ស្រុកកោះសូទិន ខេត្តកំចាម។ ទី២មានឈ្មោះ សុខ ហេង ភេទប្រុស អាយុ២១ឆ្នាំ មុខរបជាងផ្សារដែក ទី៣មានឈ្មោះ សឿន ចាន់ធា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរជាងផ្សារដែក អ្នកទាំង៣នាក់ស្នាក់ជាមួយគ្នា មានស្រុកំណើតភូមិ ឃុំជាមួយគ្នា ដកហូតបានថ្នាំញៀន២ប់កញ្ចប់តូច។

ចំណែកយុវជន២នាក់ទៀតជិះម៉ូតូមួយគ្រឿងម៉ាកឌុក ទី១មានឈ្មោះ សែង សាវឿន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជួយលក់ដូរជាមួយបង ស្នាក់នៅសង្កាត់ត្នោតជ្រុំ៤ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ទី២មានឈ្មោះ ចាន់ សេរី ភេទប្រុស អាយុ២១ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅសង្កាត់បឹងត្របែកខាងត្បូង ខណ្ឌចំការមន រាជធានីភ្នំពេញ ដកហូតបានថ្នាំញៀន១កញ្ចប់តូច។

បច្ចុប្បន្នយុវជនទាំង៥នាក់រួមនឹងវត្ថុតាង ត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនខ្លួនទៅអធិការដ្ឋាននគរបាន ខណ្ឌទួលគោគដើម្បីធ្វើកំណត់ហេតុបញ្ជូនខ្លួនទៅតុលាកាចាត់កាតាមនិតិវិធីច្បាប់៕

Loading...