ព័ត៌មានជាតិ

លាន់តែផាំង ក្រឡែកមើលដេកស្តូក!

ភ្នំពេញ: យុវជន២នាក់ ជិះម៉ូតូនិចឆ្លងផ្លូវ ខ្វះការប្រុងប្រយត្ន័ត្រូវបានយុវជន២នាក់ទៀតជិះម៉ូតូសង់ បុកពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់ស្រាលទាំងសងខាង។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង៤០នាទីយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ៣៣៦ កែងនិងផ្លូវ២៤៧ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

មុនពេលកើតហេតុ គេឃើញយុវជន២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1DC-5070 ជិះតាមផ្លូវលេខ២៤៧​ ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ បម្រុងឆ្លងផ្លូវ៣៣៦បត់ឆ្វេងដៃបានបន្តិច ក៏មានម៉ូតូមួយគ្រឿងទៀតម៉ាកឌ្រីមសង់ស៊េរី០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AO-7985 ជិះដោយយុវជន២នាក់តាមបណ្តោយផ្លូវលេខ៣៣៦ ទិសដៅពីលិចទៅកើត បុកពេញទំហឹងបណ្តាលឲ្យខាងម្ចាស់ម៉ូតូនិច រងរបួសធ្ងន់ម្នាក់និងស្រាលម្នាក់។ ចំណែកខាងម្ចាស់ម៉ូតូសង់ រងរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់ដូចគ្នា ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះ។ ចំណែកខាងម៉ូតូសង់រង់ចាំសាច់ដឹកយកទៅសង្គ្រោះដោយខ្លួនឯង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយកម៉ូតូទាំង២គ្រឿងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោករង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់បន្តទៀត៕

មតិយោបល់