ព័ត៌មានជាតិ

រថយន្តហាយឡាក់វ៉េវ៉ូ ស្លាកលេខភ្នំពេញ2AQ-5526 ចេញពីខារ៉ាអូខេ ត្រូវឡាំប៉ាតាបុកក្រឡាប់ផ្ងារជើង

ភ្នំពេញ: បុរសម្នាក់បើករថយន្តហាយឡាក់វ៉េវ៉ូ ចេញពីខារ៉ាអូខេមួយកន្លែងខ្វះកាប្រុងប្រយ័ត្នត្រូវបុរសម្នាក់ជិះម៉ូតូកង់បីឥណ្ឌា(ឡាំប៉ាតា)មកពីក្រោយបុកចំហៀងខាងមុខ បណ្តាលឲ្យម៉ូតូកង់បីក្រឡាប់ផ្ងារជើងម្ខាងតែមិនបង្កឲ្យមានអ្នករងរបួស។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៤និង១០នាទីទៀបភ្លឺ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ២០០៤ មុខខារ៉ាអូខេ ហេប ភីដេរ ក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តមួយគ្រឿង ម៉ាកហាយឡាក់រ៉េវ៉ូ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2AQ-5526 បើកចេញពីកន្លែងកើតខាងលើ បានចេញក្បាលមកពាក់កណ្តាលផ្លូវបើកពីត្បូងទៅជើង ខណ:ដែលនោះក៏មានបុរសម្នាក់បើកម៉ូតូកង់បី(ឡាំប៉ាតា)មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1FS-6052 បើកមកពីក្រោយស្របទិសដៅគ្នាចាប់ហ្វ្រាំងមិនទាន់ជ្រុលចង្កូតបុកចំខាងមុខរថយន្ត ចំខាងហៀងខាងឆ្វេង បណ្តាលឲ្យបែកកង់ម្ខាងនិងក្រពឹត ហើយម៉ូតូកង់បីក្រឡាប់ផ្ងារជើងម្ខាងរងការខូចខាតយ៉ាងដំណំ តែមិនបង្កឲ្យមានអ្នករងរបួស។ ភ្លាមៗនោះក៏បានលេចមុខបុរសម្នាក់ស្លៀកពាក់ជាឯកសណ្ឋានជាសន្តិសុខមានអាយឌីបានមកកាងនិងឈរពីមុខរថយន្តមិនឲ្យអ្នកសារព័ត៌មានថតនិងផ្តិតយករូបភាពឡើយ។

ក្រោយកើតហេតុភាគីទាំងសងខាងមិនត្រូវការកម្លាំងសមត្ថកិច្ចបានចរចាគ្នានិងសម្រុះសម្រួលគ្នាដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕

មតិយោបល់