Post News Media ព័ត៌មានជាតិ រកឃើញ នំចម្រុ...

រកឃើញ នំចម្រុះ និងទឹកក្រូច ទឹកផ្លែឈើចម្រុះ ជាច្រើនខូចគុណភាពលើទីផ្សារ!

ព្រះសីហនុ: យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧
សាខាកាំកុងត្រូលខេត្តព្រះសីហនុ សហការជាមួយស្ថាប័នពាក់ព័ន្ធបានចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ត្រួតពិនិត្យទៅលើម្ហូបអាហារវេចខ្ចប់ស្រាប់ និងធ្វើតេស្តបឋមលើ ម្ហូបអាហារគ្រឿងសមុទ្រស្រស់(បង្គា) ដើម្បីរកសារធាតុគីមីហាមឃាត់ប្រើប្រាស់នៅក្នុងម្ហូបអាហារនៅផ្សារចិន ហៅមជ្ឈមណ្ឌលពាណិជ្ជកម្ម ផ្សារទំនើបបូក៣០០ ផ្សារទំនើប និងផ្សារលក់តាមផ្ទះតាមបណ្តោយផ្លូវអូរ១​ និងអូរ៥។

ជាលទ្ធផលយើងពុំបានរកឃើញការដាក់លាយសារធាតុគីមីហាមឃាត់នៅលើគ្រឿងសមុទ្រ តែយើងបានរកឃើញ និងដកហូតទំនិញម្ហូបអាហារវេចខ្ចប់ស្រាប់ដែលហួសកាលបរិច្ឆេទប្រើប្រាស់ មាន៖ នំចម្រុះចំនួន ១៩.១០ គីឡូក្រាមនិងទឹកក្រូច ទឹកផ្លែឈើចម្រុះ ចំនួន ៣៤ គីឡូក្រាម សរុបចំនួន ៥៣.១០គីឡូក្រាម យកទៅរក្សាទុកនៅសាខាកាំកុងត្រូលខេត្តដើម្បីធ្វើការកម្ទេចចោល៕

Loading...