Post News Media ព័ត៌មានជាតិ មានអ្នកបាត់បង...

មានអ្នកបាត់បងប្អូនទេ! ប្រទះឃើញសពបុរសម្នាក់ នៅស្រុកសំពៅលូន

បាត់ដំបង: នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង១២និង៥៥នាទីរសៀល ប្រជាពលរដ្ឋបានប្រទះឃើញសពបុរសម្នាក់ ធ្វើអត្តឃាតចង.កសម្លាប់ខ្លួនទៅនឹងមែកឈើ ក្នុងចំការរបស់ឈ្មោះ ឡុង ដន ភេទប្រុស ត្រង់ចំណុចអូរធំ ភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។

ជនរងគ្រោះ ពុំស្គាល់អត្តសញ្ញាណនោះទេ គ្រាន់ដឹងថា ភេទប្រុស និងមានអាយុប្រហែល៣២ឆ្នាំប៉ុណ្ណោះ។

បច្ចុប្បន្ន សាកសពប្រគល់ជូនអាជ្ញាធរភូមិឃុំ ដើម្បីចាត់ចែងយកទៅធ្វើបុណ្យនៅវត្តអូរជុំឧត្តមសាមគ្គីតាមប្រពៃណី បន្ទាប់ពីកម្លាំងសមត្ថកិច្ច ធ្វើកោសល្យវិច័យរួចរាល់៕

Loading...