ព័ត៌មានជាតិ

ផ្លូវងងឹតជិះលឿន ម៉ូតូ២គ្រឿងបុកគ្នា ស្លាប់និងរបួសធ្ងន់៣នាក់!

កំពង់ឆ្នាំង: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូនិងម៉ូតូ ក្នុងទិសដៅបញ្រ្ចាសគ្នា បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ចំនួន២នាក់ នៅថ្ងៃពុធ៣កើត ខែបុស្ស នព្វស័កព.ស២៥៦១ ត្រូវថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង៧និង៤៥នាទីយប់ ស្ថិតលើផ្លូវលេខ១៥២B ភូមិស្វាយពក ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

ជនរងគ្រោះមានឈ្មោះ យ៉ុន ស្រ៊ន់ ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅភូមិក្រចាប់ ឃុំអាចារ្យលាក់ ស្រុកស្ទឹងសែន ខេត្តកំពង់ធំ និងរបួសចំនួន២នាក់ពុំស្គាល់អត្តសញ្ញាណនោះទេ ត្រូវបានបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ។

ក្រោយកើតហេតុ សមត្ថកិច្ចបាននាំយកវត្ថុតាងមករក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលស្វាយ។ ចំណែកសពប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់