Post News Media ព័ត៌មានជាតិ រថយន្តសាន់យ៉ុ...

រថយន្តសាន់យ៉ុង ពន្លះម៉ូតូ SCOOPY ដេកស្ដូក

កណ្តាល: គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង បង្កឡើងដោយអ្នកបើកម៉ូតូ ជិះបត់មិនប្រយត្ន័ ត្រូវរថយន្តបើកបុក។

ហេតុការណ៍ចរាចរណ៍នេះ បានកើតឡើងកាលពីថ្ងៃពុធ ៣កើត ខែបុស្ស ឆ្នាំរការ នព្វស័ក ព.ស២៥៦១ ត្រូវនិងថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង ៩និង៣០នាទី នៅផ្លូវជាតិលេខ១ ក្នុងចន្លោះគីឡូម៉ែត្រលេខ៤២-៤៣ ត្រង់ចំណុចភូមិព្រែកត្រែង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

តាមសមត្ថកិច្ច បានឲ្យដឹងថា ករណីនេះ បានកើតឡើងរវាងរថយន្ត ម៉ាក SSANG YONG ISTANA ពណ៌ទឹកប្រាក់ ប្រភេទដឹកអ្នកដំណើរធុនតូច ពាក់ស្លាកលេខភ្នំពេញ 2AP- 6431 បើកបរដោយឈ្មោះ ផា ភាស់ ភេទប្រុស អាយុ ៣០ ឆ្នាំ មានទីលំនៅ ភូមិដូមា ឃុំស្តៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង មានទិសដៅពីអ្នកលឿងទៅភ្នំពេញ
ដោយដឹកអ្នកដំណើរចំនួន១២នាក់។

លុះមកដល់ចំណុចកើត បានបុកជាមួយម៉ូតូ ម៉ាក HONDA SCOOPY-I 110 ពណ៌ស ប្រភេទស្រី ពាក់ផ្លាក ភ្នំពេញ 1W- 0914 បើកបរដោយឈ្មោះ ឡន ឌី ភេទស្រី អាយុ៤៨ឆ្នាំ មានទីលំនៅភូមិព្រែកត្រែង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដោយមានអ្នករួមដំណើរម្នាក់ ឈ្មោះវ៉ន ជីវ៉ា ភេទស្រី អាយុ២៣ឆ្នាំ មានទីលំនៅភូមិឃុំជាមួយគ្នា អំទ្បុងពេលបត់ឆ្លងផ្លូវមកខាងឆ្វេង ដែលមានទិសដៅស្របគ្នា បានបណ្តាលឲ្យឈ្មោះឡន ឌី របួសស្រាល និងឈ្មោះវ៉ន ជីវ៉ា របួសធ្ងន់ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យជោរៃភ្នំពេញ។

ចំពោះអ្នកបើកបររថយន្ត ឈ្មោះផា ភាស់ ត្រូវបានឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ចំណែកវត្ថុតាងទាំងសងខាង ត្រូវបានយកមករក្សាទុកជា នៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ច អ្នកបើកបរម៉ូតូឈ្មោះ ឡន ឌី បើបរមិនប្រុងប្រយ័ត្ន មុនពេលបត់ឆ្លងផ្លូវ ទើបបណ្ដាលឲ្យជួបគ្រោះថ្នាក់បែបនេះ៕

Loading...