Post News Media ព័ត៌មានជាតិ ​មានទាំងខ្មែរ...

​មានទាំងខ្មែរនិង​បរទេស១៤នាក់ ជាប់ខ្នោះទាំងអស់គ្នា!..

សៀមរាប: កម្លាំងអាវុធហត្ថខេត្តសៀមរាប សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថក្រុងសៀមរាប កាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ ចុះបង្រ្កាបឃាត់ខ្លួនជនសង្ស័យចំនួន១៤នាក់ ពាក់ព័ន្ធនឹងករណីរក្សាទុក និងជួញដូរខុសច្បាប់នូវសារធាតុញៀន ស្ថិតក្នុងភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

ជនសង្ស័យចំនួន១៤នាក់ ក្នុងនោះស្រីចំនួន២នាក់ រួមទាំងជនជាតិបរទេសចំនួន៥នាក់ និងវត្ថុតាងដកហូតបាន រួមមាន ម្សៅក្រាមម៉ាទឹកកកចំនួន១៨កញ្ចប់ ទម្ងន់៣.៤៦ក្រាម កញ្ឆាក្រៀម១កញ្ចប់ ទម្ងន់១២.៣៤ក្រាម ស៊ីស្សាទម្ងន់៤៦.៧៥ក្រាម ជញ្ជីងថ្លឹងចំនួន១គ្រឿង
ទូរសព្ទចំនួន៥គ្រឿង និងសម្ភារ:សម្រាប់ជក់ និងឧបករណ៍វេចខ្ចប់មួយចំនួនទៀត។

បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកសាងសំណុំរឿង រួចបញ្ជូនទៅសាលាដំបូងខេត្ត៕

Loading...