Post News Media ព័ត៌មានជាតិ ឃើញឪពុកម្តាយម...

ឃើញឪពុកម្តាយមិននៅ ចាប់រំលោភកូនស្រីគេ ជាប់ខ្នោះ…

តាកែវ: សមត្ថកិច្ចបានឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធនឹងករណីរំលោភសេពសន្ថវ: បន្ទាប់ពីធ្វើសកម្មភាពរំលោភលើក្មេងស្រីម្នាក់ មិនបានសម្រេច។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី២០ ខែធ្នូ ឆ្នា២០១៧ ស្ថិតក្នុងភូមិរំចេក ឃុំត្នោត ស្រុកបាទី ខេត្តតាកែវ។

ជនរងគ្រោះមានឈ្មោះ ទ.ស.គ ភេទស្រី អាយុ១៣ឆ្នាំ និងជនសង្ស័យឈ្មោះ សួន ជា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកសិករ ទាំង២នាក់ស្នាក់នៅភូមិឃុំកើតហេតុ។

មុនពេលកើតហេតុ ជនសង្ស័យបានដើរទៅផ្ទះជនរងគ្រោះ ដោយឪពុកម្តាយជនរងគ្រោះចេញទៅធ្វើការរាងៗខ្លួន ខណ:នោះជនសង្ស័យបានហៅក្មេងស្រីរងគ្រោះចូលទៅក្នុងបន្ទប់ រួចក៏ធ្វើសកម្មភាពរំលោភ តែត្រូវក្មេងស្រីស្រែកនិងរត់ចេញមកក្រៅ ដើម្បីឲ្យអ្នកជិតខាងឃាត់ខ្លួនជនសង្ស័យទៅឲ្យសមត្ថកិច្ចតែម្តង។

បច្ចុប្បន្ន ជនសង្ស័យត្រូវបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីយកទៅផ្តន្ទាទោសតាមផ្លូវច្បាប់៕

Loading...