Post News Media ព័ត៌មានជាតិ បុកគេហើយរត់បា...

បុកគេហើយរត់បាត់! រថយន្តពន្លះម៉ូតូ២គ្រឿង របួសធ្ងន់២នាក់

ពោធិ៍សាត់: ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តមិនចាំម៉ាក បុកពីក្រោយម៉ូតូ២គ្រឿងពេញទំហឹង បណ្តាលឲ្យរបួសធ្ងន់២នាក់។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង៥និង៤៥នាទីល្ងាច ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៥ ត្រង់ចំណុចគីឡូម៉ែត្រលេខ១៨៤-១៨៥ ភូមិមាន់ចែ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទី១ឈ្មោះ ប្រាក់ សុផា ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅភូមិសង្កាត់កើតហេតុ និងទី២ឈ្មោះ យឹម ផល្លា
ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅភូមិកែវសុវណ្ណក្រោម សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ទាំងពីរនាក់បើកម៉ូតូ ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស្លាកលេខពោធិ៍សាត់ 1C-7527 និងម៉ូតូម៉ាកគុប៩០ចង្កៀងមូល ពណ៌សំបកឪឡឹក មិនចាំស្លាកលេខ។ ចំណែកជនបង្កពុំស្គាល់អត្តសញ្ញាណនោះទេ(គេចខ្លួន)។

ក្រោយកើតហេតុ សមត្ថកិច្ចបាននាំយកវត្ថុតាងមករក្សាទុក នៅអធិកាដ្ឋាននគរបាលស្រុក ដើម្បីធ្វើការដោះស្រាយបន្តតាមផ្លូវច្បាប់។ រីឯជនរងគ្រោះយកទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ៕

Loading...