Post News Media ព័ត៌មានជាតិ ម្ចាស់ផ្ទះមិន...

ម្ចាស់ផ្ទះមិននៅ អគ្គិភ័យឆេះផ្ទះខ្ទេច

កំពង់ស្ពឺ: កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២១៧ វេលាម៉ោង ១ និង៥០ នាទីរសៀល មានករណីអគ្គិភ័យឆេះផ្ទះ១ខ្នង ធ្វើពីឈើប្រក់ក្បឿង សសរបេតុងជញ្ជាំងក្ដារ របស់ម្ចាស់ឈ្មោះទូច អន ជាប្ដី ចំណែកប្រពន្ធឈ្មោះ សួន រដ្ឋា នៅភូមិតាយ៉ង ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

តាមសមត្ថកិច្ច បានឲ្យដឹងថា មូលហេតុបណ្ដាលឲ្យឆេះនេះ គឺមកពីទុស្សេខ្សែភ្លើង ដែលបង្កឲ្យរងការខូចខាតផ្ទះ១ខ្នង ទំហំ៦×៧ ម៉ែត្រ ទូរ១ លុយខ្មែរចំនួន ២លានរៀល ខណ:ម្ចាស់ផ្ទះមិននៅ៕

Loading...