ព័ត៌មានជាតិ

អាសូរណាស់! ខំដើរទៅលេងម្តាយ ពេលទៅដល់មិនទាន់អីផង ក៏ដួលស្លាប់តែម្តង

ភ្នំពេញ: បុរស​ម្នាក់​បានដើរទៅ​លេង​ម្តាយ ដែល​រស់នៅផ្ទះជាមួយប្អូនស្រី ពេល​ទៅ​ដល់​មានអារម្មណ៍ថា​វិលមុខ ភ្លាមៗនោះក៏​បាន​ដួល​ទៅ​លើ​ម្តាយ​សន្លប់​ស្តូកតែម្តង ត្រូវបាន​បញ្ជូន​ទៅ​សង្រ្គោះបន្ទាន់នៅ​មន្ទីរពេទ្យផងដែរ តែពេលទៅដល់ គ្រូពេទ្យ​បានប្រាប់​ថា ស្លាប់​បាត់ទៅហើយ ទើបបង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល។

ហេតុការណ៍នេះ ​បានកើតទ្បើងនៅវេលា​ម៉ោង ​០៦ ​និង​២៥​នាទី​យប់ ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០១៧ ស្ថិត​នៅ​ភូមិ​ប៉ប្រក​ខាងជើង សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានីភ្នំពេញ។

បុរសដែលជាជន​រង​គ្រោះ​ មានឈ្មោះ ឈឿ​ន សា​រុំ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​នៅផ្ទះ អតីត​ធ្វើការ​នៅ​ក្រុមហ៊ុន YAMAHA ស្នាក់​នៅផ្ទះ​ជួល​ភូមិ​ប៉ប្រក​ខាងជើង សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​ នៅ​ស្រុក​ក​ណ្ឌៀ​ង ខេត្តពោធិ៍សាត់ មាន​បងប្អូន​៣​នាក់​ស្រី​ម្នាក់ និង​ប្រុស​២​នាក់ ជន​រង​គ្រោះជា​កូនច្បង រស់នៅ​ម្នាក់ឯង​នៅ​លីវ ។

តាម​សម្ដី​ប្អូនប្រុសជនរងគ្រោះ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ បងប្រុស​ខ្លួនស្នាក់​នៅផ្ទះ​ជួល​តែ​ម្នាក់ឯង​ទេ បាន​មក​លេង​ផ្ទះ​គាត់ ដែលរស់នៅជាមួយម្ដាយ​នៅ​ក្បែរ​គ្នា​នោះ នៅពេលនោះបងប្រុសខ្លួន បាននិយាយ​ប្រាប់​ម្ដាយ​ថា ដូច​ជា​វិលមុខ​ណាស់ ក៏​បាន​ដួល​ទៅ​លើ​​ម្តាយបង្កើត​របស់​ខ្លួន ភ្លាម​ៗ​នោះ​សាច់ញាតិ​បាន​ហៅ​រថយន្ត​សង្គ្រោះ​មន្ទីរពេទ្យបង្អែក​ពោធិ៍​ចិន​តុង ​ដឹក​យក​ទៅ​មន្ទីរពេទ្យ​ព្រះ​កុស​ម: តែពេលទៅដល់​លោកគ្រូ​ពេទ្យ​ បានប្រាប់​ថា ជនរងគ្រោះស្លាប់​ទៅ​ហើយ ទើបសាច់ញាតិ​ដឹក​យក​ទៅ​តម្កល់​នៅ​វត្ត​ពោធិ៍​ចិន​តុង៕

មតិយោបល់