ព័ត៌មានជាតិ

អុញនោះ! ចាប់មិនចេះអស់

ភ្នំពេញ: ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​៤នាក់ ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋានខណ្ឌ​ដង្កោ​ ឃាត់ខ្លួន​យកទៅ​សាកសួរជា​បន្ត​បន្ទាប់​ បន្ទាប់​ពី​ឆែក​ឆេរ​រក​ឃើញ​នូវ​ថ្នាំញៀនប្រភេទ​ក្រាមពណ៌ស​ថ្លា​ចំនួន​១១កញ្ចប់តូច​។

​ការ​ឃាត់ខ្លួ​ន​នេះ ​បានធ្វើ​ឡើង​នៅវេលាម៉ោង ១០ និង៣០នាទីព្រឹក ថ្ងៃទី​២១​ ខែ​ធ្នូ​ ឆ្នាំ​២០១៧​ ចំណុចផ្លូវ​បេតុង​ ក្នុង​បុរី​សន្តិភាព​២​ ​ភូមិត្រាំងដោក​ សង្កាត់ពងទឹក​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ។

ជនសង្ស័យ​ទី១.ឈ្មោះ​ ឌឿន​ ម៉េង​ឆាយ​ ភេទប្រុស​ អាយុ​២០​ឆ្នាំ​ មុខរបប​ មិន​ពិតប្រកដ​ស្នាក់នៅ​ ផ្ទះជួល​ ក្នុង​បុរី​សន្តិភាព​២​ ភូមិត្រាំងដោក​ សង្កាត់ពងទឹក​ ខណ្ឌដង្កោ​ (ជាអ្នក​ជួញដូរ) ទី២.ឈ្មោះ​ អេង​ វ៉ាន់ណេត​ ភេទប្រុស​ អាយុ​១៩ឆ្នាំ​ មុខរបប​មិន​ពិតប្រកដ​ ស្នាក់នៅ​ភូមិ​ត្រាំង​ដោក​ សង្កាត់ពងទឹក​ ខណ្ឌដង្កោ​ ទី៣.ឈ្មោះ​ សុខ​ ដាវី​ ភេទស្រី​ អាយុ​ ២៧ឆ្នាំ​ មុខរបប​ រត់​តុ​ ក្នុង​ហាង​ ៩៩៩​ ស្នាក់នៅ​ផ្ទះជួល​ សង្កាត់​ចោមចៅ​ ខណ្ឌ​ពោធ៍សែនជ័យ​ និង៤.​មានឈ្មោះ​ ឡុង​ ឌី​ ភេទស្រី​ អាយុ​៥៥ឆ្នាំ​ មុខរបប​ ទិញអេតចាយ​ ស្នាក់នៅ​ ផ្ទះជួល​ភូមិ​ត្រាំង​ដោក​ សង្កាត់ពងទឹក​ ខណ្ឌដង្កោ​។

សមត្ថកិច្ច​បានឲ្យដឹងថា​ មុន​និង​ឈាន​ទៅ​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៤នោះ​ កម្លាំងជំនាញ​បានទទួល​ដំណឹង​ពី​ប្រជាពលរដ្ឋ​ រស់នៅ​ក្នុង​ភូមិ​ខាង​លើ​ថា​ មាន​ក្រុមក្មេង​ប្រុស​ស្រី​ បានពពាក់​ពពូន​គ្នា ​ចែកចាយ​និង​ប្រើប្រាស់​យ៉ាង​គគ្រឹក​គគ្រេង​ ដោយទទួលបានព័ត៌មាននេះភ្លាម ​កម្លាំង​នៃ​អធិការដ្ឋានខណ្ឌ​ដង្កោ​ បានចុះ​ឃ្លាំ​មើល​នៅ​ចំណុច​ខាងលើ​ ក៏ប្រទះ​ឃើញ​ជនសង្ស័យម្នាក់​ ឈ្មោះ​ ឌឿន​ ម៉េងឆាយ​ កំពុង​តែ​ឈរ​ រេរ៉នៅតាម​ផ្លូវ​ ដោយ​មាន​ការ​សង្ស័យ​កម្លាំង​សមត្ថកិច្ច​ បានឃាត់​ខ្លួន​និង​សុំ​ធ្វើ​ការ​ឆែកឆេរ​ ស្រាប់​តែរក​ឃើញ​នូវ​ថ្នាំ​ ប្រភេទ​ក្រាមពណ៌ស​ថ្លា​ ចំនួន​១០កញ្ចប់តូច​ សង្ស័យ​ជា​សាធាតុ​ញៀន​ រួចហើយ​ក៍បាន​នាំខ្លួន​យក​ទៅ​ធ្វើ​ការ​សាកសួ​រ​នៅ​ប៉ុស្តិ៍នគបាល​ពងទឹក​ និង​ឈាន​ទៅ​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​៣នាក់​ ជាបន្តបន្ទាប់បន្ថែមទៀត​ នៅ​ទីតាំង​បី​ផ្សេង​គ្នា​ ព្រមទាំង​គ្រឿង​ញៀន​១កញ្ចប់តូច​ និង​ឧបករណ៍​សម្រាប់​ប្រើប្រាស់​គ្រឿង​ញៀន​មួយចំនួនទៀត រួចបានយកទៅ​សាកសួរ​បន្ត​ទៀត​នៅអធិការខណ្ឌដង្កោ។

​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ ជនសង្ស័យ​ទាំង​នោះ​ បាន​ឆ្លើយសារភាពថា​ ពួក​គេពិត​ជាបានធ្វើសកម្មភាព​ ចែកចាយ​និង​ប្រើប្រាស់​គ្រឿង​ញៀន​ទាំង​នេះ​ពិត​ប្រាកដមែន​ ។

បច្ចុប្បន្នសមត្ថកិច្ច បាន​ដកហូត​ថ្នាំប្រភេទ​ ក្រាបពណ៌ស​ថ្លា​ ចំនួន​១១កញ្ចប់តូច​ ថង់​សម្រាប់​ច្រក​ថ្នាំមួយ​ចំនួន​ និង​ឧបករណ៍​សម្រាប់​ប្រើប្រាស់​គ្រឿង​ញៀន​មួយ​ចំនួន​ថែមទៀត។​

បន្ទាប់​ពី​សាកសួររួច​ ជនសង្សយ័​ព្រមទាំង​វត្ថុតាំង​ ត្រូវ​បានសមត្ថកិច្ច​ កសាង​សំនុំរឿង​បញ្ជូន ទៅឃុំ​ខ្លួន​នៅ​អធិការដ្ឋានខណ្ឌ​ដង្កោ​ ដើម្បី​បញ្ជូនបន្ត​ទៅ​តុលាការ​៕

មតិយោបល់