ព័ត៌មានជាតិ

បែបរងាខ្លាំងហើយ! រុលចូលរបងមន្ទីរវប្បធម៌និងសិល្បៈខេត្ត ខ្ទេចទាំងព្រឹក!

កំពង់ឆ្នាំង: រថយន្តធុនធំមួយគ្រឿង បើករេចង្កូតឡើងខឿនបុកដើមស្វាយ របងមន្ទីរវប្បធម៌ និងសិល្ប:ខេត្ត ខណ:ដែលតៃកុង ងងុយដេក បណ្តាលឲ្យការខូចខាតរថយន្តនិងរបង យ៉ាងដំណំ។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៥និង៤០នាទីទាបភ្លឺ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៥ ត្រង់ចំណុចផ្លូវមុខមន្ទីរវប្បធម៌ខេត្ត ស្ថិតក្នុងភូមិទី១ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

ចំពោះករណីខាងលើនេះ មិនបណ្ដាលឲ្យគ្រោះថ្នាក់ដល់មនុស្សនោះទេ
គ្រាន់តែខូចខាត របងមន្ទីរវប្បធម៌ ប្រឡោះប្រវែង៣ម៉ែត្រ បែកការ៉ូឡា និងចិញ្ចើមខឿនប្រមាណ៥ម៉ែត្រ។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងរកមធ្យោបាយក្នុងការទាញយករថយន្តចេញពីកន្លែងកើតហេតុ ដើម្បីឲ្យម្ចាស់រថយន្តចេញថ្លៃខូចខាតទាំងអស់៕

មតិយោបល់