ព័ត៌មានជាតិ

Update៖ អាណិតគាត់ណាស់! មិនគួរអ៊ីចឹងសោះ…

ភ្នំពេញ: បុរសវ័យចំណាស់ម្នាក់ខ្យល់គ ដេកស្លាប់នៅក្នុងបន្ទប់ជួលបន្សល់ទុកចៅប្រុសតូចៗ២នាក់ ហើយត្រូវបានប្រជាពលរដ្ឋរាយការណ៍ប្រាប់នគរបាលខណ្ឌប៉ុស្តិ៍ស្វាយប៉ាកក្រោយមក សមត្ថកិច្ចពិនិត្យរួចប្រគល់ជូនក្រុមគ្រួសារយកទៅបុណ្យតាមប្រពៃណី។

ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ តាមបណ្តោយផ្លូវកប់ស្រូវ បន្ទប់ជួលលេខB ៣៥ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

សពបុរសខាងលើមានឈ្មោះ ឈឹម ណុប ភេទប្រុស អាយុ៥១ឆ្នាំ រស់នៅកន្លែងកើតហេតុ ស្រុកកំណើតភូមិដូនលេប ឃុំគោកព្រីង ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។ មានប្រពន្ធឈ្មោះ គង់ ម៉ាន អាយុ៥៣ឆ្នាំ សព្វថ្ងៃស្នាក់និងធ្វើការនៅប្រទេសថៃ និងមានកូនប្រុសស្រី៤នាក់រៀបការអស់៣សល់កូនប្រុសពៅមិនទាន់រៀបការនិងមិនសូវចូលផ្ទះនោះទេ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ មានក្មេងប្រុសអាយុ១០ម្នាក់មកបបួលចៅរបស់ជនរងគ្រោះ ទៅដើរលេងប៉ុន្តែពេលមកដល់បន្ទប់បុរសរងគ្រោះក៏មិនងើបយកដៃស្ទាបទៅក៏រឹងបាត់ទៅហើយក៏មកប្រាប់អ្នកជិតខាង ទៅមើល ស្រាប់តែស្លាប់ឡើងរឹងទៅហើយ មិនដឹងស្លាប់តាំងពីពេលណានោះទេបង្កឲ្យមានការភ្ញាក់ផ្អើល ហើយរាយការណ៍ទៅនគរបាលប៉ុស្តិ៍ចុះទៅពិនិត្យ។
សមត្ថកិច្ចបានមកដល់កន្លែងកើតហេតុពិនិត្យសន្និដ្ឋានថាមូលហេតុនៃការស្លាប់របស់បុរសគឺដោយសារ គាំងបេះដូង។

ក្រោយសមត្ថកិច្ចមូលដ្ឋានធ្វើការរួចរាល់សពត្រូវបានប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់