Post News Media ព័ត៌មានជាតិ ស្អាតណាស់ មិន...

ស្អាតណាស់ មិនគួរសោះ! សិស្សវិទ្យាល័យមិត្តភាពម្នាក់ ដួលម៉ូតូស្លាប់យ៉ាងរន្ធត់!

ព្រះសីហនុ: លោកឧត្តមសេនីយ៍ត្រី អ៉ី សុខា ស្នងការរងនគរបាលខេត្តព្រះសីហនុ ទទួលផែនចរាចរណ៍បានប្រាប់Post Newsថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីមានក្មេងស្រីជាសិស្សវិទ្យាល័យមិត្តភាពម្នាក់ បានដួលម៉ូតូបណ្តាលឲ្យស្លាប់នៅនឹងកន្លែង។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៧និង១៥នាទី ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅចំណុចមុខ​ផ្លូវ​ទៅ​វត្ត​លើ​ ​ក្នុង​ភូមិ​៣ សង្កាត់​លេខ​១​ ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ។

គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង ខណ:ដែលក្មេងស្រីរងគ្រោះឈ្មោះ យស់​ ស្រីណុច​ ​ អាយុ​១៦ឆ្នាំ​ ជាសិស្ស​វិទ្យាល័យមិត្តភាព ​បានជិះម៉ូតូម៉ាក​ KAWASAKI ពណ៌​ទឹកក្រូច​ គ្មានស្លាកលេខ​ ចេញពីម្តុំ​ឃ្លាំង​លើ​ ឆ្ពោះទៅ​វិទ្យាល័យ​ លុះ​ដល់ចំណុចខាងលើ​ក៏បាន​វ៉ាជែង​រថយន្ត​១គ្រឿង​ រួច​ជ្រុល​ចង្កូត​ដួល​ខ្លួន​ឯង ​បណ្ដាល​ឲ្យ​ស្លាប់យ៉ាងអាណោចអាធ័មតែម្តង៕

Loading...