Post News Media ព័ត៌មានជាតិ ឮសូរតែផាំង ខ្...

ឮសូរតែផាំង ខ្ទាតឈាមពេញផ្លូវ!…

ភ្នំពេញ: កាលពីយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើង ដោយម៉ូតូដឹកឈាមជ្រូក បើកបុករបាំងចែកទ្រូងផ្លូវ បង្កឲ្យបែកកាដុងឈាមជ្រូកហូរពេញផ្លូវ នៅតាមបណ្តោយផ្លូវមហាវិថីម៉ៅសេតុង កែងនិងផ្លូវកម្ពុជាក្រោម សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ ម្ចាស់ម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CJ-1271 បានដឹកធុងឈាមជ្រូកចំនួន៣ធុង ពីមាត់ទន្លេយកទៅដាក់ឲ្យម៉ូយ លុះមកដល់ចំណុចកើតហេតុ បានជ្រុលចង្កូតទៅបុករបាំងពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យបែកធុងឈាមហូរពេញផ្លូវ។

ក្រោយកើតហេតុ សមត្ថកិច្ចបាននាំយកវត្ថុតាងមករក្សាទុកនៅអធិការដ្ឋាននគរបាល ដើម្បធើ្វការដោះស្រាយបន្តតាមផ្លូវច្បាប់៕

Loading...