Post News Media ព័ត៌មានជាតិ (មានវីដេអូ)៖ ...

(មានវីដេអូ)៖ កង់បីថើបគូទសាំយ៉ុង អស់៨០ដុល្លារទាំងថ្ងៃ!..

ភ្នំពេញ: រថយន្តម៉ាកសាំយ៉ុងមួយគ្រឿង ខណ:ស៊ីញ៉ូអែបស្តាំឈប់ដឹកម៉ូយ ត្រូវរម៉កកង់បី ជ្រុលបុកពីក្រោយបណ្តាលឲ្យបែកកញ្ចក់ខ្ទេចក្រោយទាំងស្រុង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១និង១០នាទីរសៀល ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥ ភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ម្ចាស់រម៉កកង់បីមានឈ្មោះ សាយ ភារ៉ា ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ រីម្ចាស់រថយន្តសាំយ៉ុងឈ្មោះ សន វ៉ាន់ធឿន ភេទប្រុស អាយុ៤១ឆ្នាំ ស្នាក់នៅសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ។ រម៉កពណ៌ក្រហមរីឯម៉ូតូម៉ាកស្មាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ1B 4562។ ចំណែករថយន្តរងគ្រោះម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2J 9964។

ប្រភពព័ត៌មានពីបុរសអ្នកបើរថយន្តគ្រោះខាងលើបានឲ្យដឹងថានៅមុនពេលកើតហេតុ គាត់បានបើករថយន្តខាងលើតាមបណ្តោយផ្លូវជាតិលេខ៥ ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ បានស៊ីញ៉ូស្តាំចម្ងាយ២០ម៉ែត្រ ហើយគាត់បានឈប់ដឹកម៉ូយម្នាក់នៅពីមុខរម៉កបង្កដោយឃ្លាតពីរម៉ក៥ម៉ែត្រ ហើយរម៉កបានបុកពីក្រោយបណ្តាលឲ្យបែកកញ្ចក់រថយន្តរបស់គាត់ទាំងស្រុង។

តែបើតាមសម្តីអ្នកបើករម៉កកងបីវិញ បានឲ្យដឹងថា រថយន្តបានបើកសរសៀមកខាងស្តាំបំណងដឹកម៉ូយនៅខាងស្តាំដៃហើយខ្លួនគ្មានកន្លែងគេចនោះទេព្រោះនៅកៀករម៉ករបស់ខ្លួនពេកក៏ជ្រុលទៅបុកតែម្តង។

ទោះជាយ៉ាងណាករណីគ្រោះចរាចរណ៍ខាងលើនេះភាគីទាំងសងខាងជជែកយកត្រូវរាងៗខ្លួនដោយប្រើរយ:ពេលនៃការជជែកគ្នាយ៉ាងយូតែនៅចុងបញ្ចប់ភាគីខាងរម៉កកង់បីសុខចិត្តជួយចេញថ្លៃខូចខាតចំនួន៨០ដុល្លារ ក្រោមវត្តមានសមត្ថកិច្ចមូលដ្ឋានជួយដឹងលឺបញ្ចប់រឿងនៅកន្លែងកើតហេតុ៕

Loading...