ព័ត៌មានជាតិ

អុញនោះ! នៅក្មេងៗណាស់ ជាប់ខ្នោះទាំងអស់..

ភ្នំពេញ: ជនជាប់សង្ស័យពាក់ព័ន្ធករណីគ្រឿងញៀនប្រុសស្រីចំនួន៤នាក់(ស្រី ២នាក់) ត្រូវបានកម្លាំងនគរបាល ប៉ុស្តិ៍ផ្សារដើមថ្កូវចាប់ឃាត់ខ្លួន និងដកហូតថ្នាំញៀនបានចំនួន៣កញ្ចប់តូច ខណ:ដែលពួកគេកំពុងតែធ្វើសកម្ម ភាពចែកចាយជាក់ស្តែងនោះ។

ការបង្ក្រាបនេះដែរបានធ្វើឡើងកាលពីវេលាម៉ោង ១រសៀល ថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ ២០១៧ នៅចំណុចមុខផ្ទះគ្មានលេខ ច្រកឌឿងហែមផ្លូវព្រះមុនីវង្ស (ខាងក្រោយក្រុមហ៊ុនឃ្យូប៊ី) ក្នុង សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលម្នាក់បានប្រាប់ឱ្យដឹងថា ជនសង្ស័យដែលបានឃាត់ខ្លួនមានទី១-ឈ្មោះ វង្ស តុលា ភេទប្រុស អាយុ ២៤ឆ្នាំ ទី២-ឈ្មោះ ឡាយ គន្ធា ភេទស្រី អាយុ ១៨ឆ្នាំ ទី៣-ឈ្មោះ សូ ពិសាល ភេទប្រុស អាយុ ១៧ឆ្នាំ និងទី៤-ឈ្មោះ ជួប ម៉ារីណែត ភេទស្រី អាយុ ២២ឆ្នាំ ទាំង២នាក់ខាងក្រោមនេះគឺជាប្តីប្រពន្ធនិងគ្នា។

តាមប្រភពដដែបានប្រាប់បន្តទៀតថា មុនពេលកើតហេតុកម្លាំងល្បាតបានធ្វើការដើរល្បាតនៅក្នុងមូលដ្ឋានរបស់ ខ្លួន លុះដល់ចំណុចខាងលើក៏បានប្រទះឃើញពួកគេទាំង ៤នាក់កំពុងតែឈរធ្វើសកម្មភាពចែកចាយក៏ធ្វើការចាប់ ឃាត់ខ្លួន និងដកហូតបានថ្នាំញៀនចំនួន ៣កញ្ចប់តូចតែម្តង។
ក្រោយពេលកើតហេតុ ក្រុមជនសង្ស័យដែលជាប់ពាក់ព័ន្ធករណីគ្រឿងញៀនទាំង ៤នាក់ខាងលើ រួមទាំងថ្នាំ ញៀនទាំង ៣កញ្ចប់ជាវត្ថុតាង ក៏បាននាំមកកាន់នគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវ ដើម្បីធ្វើកំណត់ហេតុបញ្ជូន ទៅ កាន់អធិការដ្ឋាននគរបាលខណ្ឌចម្ការមនចាត់ការទៅតាមផ្លូវច្បាប់ជាបន្តទៅទៀត៕

មតិយោបល់